អំពី

វាលថ្មរំអិលភ្នំណាមលៀរ គឺជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី។ សណ្ឋានភ្នំនេះ គឺជាភ្នំថ្ម ប្រៀបដូចជាស៊ីម៉ង់មួយផ្ទាំងដ៏ធំ ចាក់លាតសន្ធឹង នៅកណ្តាលព្រៃឈើ។ 

ទីតាំង

ភ្នំណាមលៀរ ស្ថិតនៅក្នុងភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា ហើយ មានចម្ងាយជិត៥០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ ក្នុងទីរួមខេត្ត ដោយជិះកាត់តាមផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា។ ដើម្បីចូលទៅដល់ភ្នំណាមលៀរ យើងត្រូវធ្វើដំណើរកាត់ចំការកៅស៊ូដ៏វែង ហើយយើងអាចជួលគោយន្តជិះពីអ្នកសហគមន៍ ដែលរស់នៅក្បែរនោះ ឬជិះម៉ូតូ ដើម្បីទៅដល់ជើងភ្នំ ហើយត្រូវបន្តដំណើរ ដើរថ្មើរជើងឡើងភ្នំ ដែលមានចំណោតរាងចោតខ្ពស់គួរសម។  

លក្ខណៈពិសេស

  • តំបន់នេះ សំបូរដោយដើមអង្គារសីល ដែលជាប្រភេទរុក្ខជាតិនាំសំណាងរបស់ជនជាតិចិន និងវៀតណាម។ ដូច្នេះបើយើងទៅលេងខែមករា ឬកុម្ភៈ នឹងអាចឃើញទេសភាពពណ៌លឿងដ៏ស្អាតរបស់ផ្កាអង្គារសីលពេលរីក 
  • ទេសភាពនៅភ្នំណាមលៀរនេះ ប្រៀបដូចជាភ្នំថ្មដុះនៅកណ្តាលព្រៃពណ៌បៃតង

អ្ហូ! គួរដឹង

  • គួរមានអ្នកស្រុក ឬអ្នកសហគមន៍ ធ្វើជាអ្នកនាំដើរ ចៀសវាងការវង្វេងផ្លូវ
  • ភ្នំនេះមានជម្រាលចោត ដូច្នេះពេលដើរឡើង អ្នកគួរមានត្រៀមស្បែកជើងឃ្លុប ឬស្បែកជើងឯកទេសសម្រាប់ដើរឡើងភ្នំតែម្តង ព្រោះស្បែកជើងហ្នឹងមានក្រឡាក្រាស់ និងជ្រៅ សម្រាប់ទប់លំនឹង
  • អ្នកដែលមានអាការៈខ្លាចខ្ពស់ ពេលកំពុងឡើងភ្នំ គួរចៀសវាងកុំងាកក្រោយ ដើម្បីចៀសវាងកុំឲ្យមានភ័យញ័រជើង

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “វាលថ្មរំអិល ភ្នំណាមលៀរ Namlyr Mountain”

មតិរបស់អ្នក