អំពី


ភូមិពូតាំង ជាភូមិស្នាក់នៅរបស់ជនជាតិភាគតិច ព្នង នៅក្នុងខេត្តមណ្ឌលគិរី ។ ភូមិនេះនៅរក្សាលក្ខណៈជនជាតិបានច្រើន ជាកន្លែងមួយគួរចូលទស្សនា សម្រាប់អ្នកដែលចង់ស្គាល់អំពីរបៀបរស់នៅ ជីវភាពប្រចាំថ្ងៃ ទំនៀមទំលាប់របស់ជនជាតិភាគតិច។ ភូមិនេះ មានទីតាំងស្ថិតនៅក្បែរជ្រលងភ្នំ សំបូរដោយដីវាល ដែលមានទេសភាពស្រស់ស្អាត អំណោយផលសម្រាប់អ្នកចូលចិត្តមើលទេសភាពពេលថ្ងៃរះ និងលិច។ 

ទីតាំង

ភូមិពូតាំង មានចំងាយជិត១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ នៃក្រុងសែនមនោរម្យ ដែលជាទីរួមខេត្តមណ្ឌលគិរី។ អ្នកដំណើរត្រូវជិះតាមផ្លូវជាតិលេខ៧៦ ដែលជាទូទៅត្រូវចំណាយពេលធ្វើដំណើរតែ១៥នាទី ប៉ុណ្ណោះ។

តម្លៃ

ការចូលទស្សនាភូមិនេះ គឺមិនអស់លុយនោះទេ។ ប៉ុន្តែតម្លៃសម្រាប់ការស្នាក់នៅផ្ទះជាមួយគ្រួសារជនជាតិមួយយប់គឺ ១០,០០០០រៀល/ម្នាក់ (២៥ដុល្លារ) បូកបញ្ចូលជាមួយការញ៉ាំអាហារជនជាតិ ជាមួយពួកគាត់ផងដែរ។

លក្ខណៈពិសេស

សម្រាប់ការរៀបចំនានា យើងណែនាំអ្នកទស្សនាឲ្យទាក់ទងខាងតំណាងសហគមន៍ជនជាតិ ឬធួរ សម្រាប់សកម្មភាពខាងក្រោម៖

  • ស្វែងយល់ជីវភាពរស់នៅជនជាតិភូមិពូតាំង
  • ភ្លក់រសជាតិស្រាឪទិន
  • បោះតង់ 
  • ញ៉ាំអាហារជនជាតិ

អ្ហូ! គួរដឹង!

សម្រាប់អ្នកដែលមានបំណងស្នាក់នៅមួយយប់៖

  • យកភួយទៅខ្លួនឯងថែម បើអ្នកជាមនុស្សចាញ់ត្រជាក់ 
  • អាវដៃវែងនិងខោជើងវែង 
  • ស្បែកជើងឡើងភ្នំ បើសិនចង់ដើរឡើងភ្នំមើលដំរី ឬចម្ការជនជាតិ
  • ស្បែកជើងជំពាម ៖ ស្រួលដើរក្នុងផ្ទះនិងទៅបន្ទប់ទឹក។
  • ពិល ៖ នៅផ្ទះនោះមានភ្លើងអគ្គិសនី ប៉ុន្តែដាក់ពិលទៅដែរទៅព្រោះវាអាចនឹងដាច់ភ្លើង និងទុកដើរពេលយប់។
  • ស្ព្រៃយ៍បាញ់សត្វល្អិត
  • សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក 

សម្រាប់អ្នកដែលគ្រាន់តែចង់ចូលទស្សនា៖

  • ភូមិនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិដែលចូលទៅកាន់ក្រុងសែនមនោរម្យ ដូច្នេះអ្នកអាចជ្រើសរើសជាកន្លែងចូលទស្សនាចុងក្រោយ មុនពេលត្រលប់ចេញមកភ្នំពេញវិញក៏បាន។

វីដេអូ

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ភូមិពូតាំង – Putang Village”

មតិរបស់អ្នក