អំពី

ប្រាសាទនេះកសាងឡើងនៅសតវត្សទី ​១១ ក្នុងឆ្នាំ ១០២៧ រជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ (១០០២ ១០៥០)នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។​ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុងធើ្វពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់មានថែវព័ទ្ធជុំវិញតួប៉មនៃប្រាសាទនិងកំពែងធ្វើពីថ្មបាយកៀ្រមហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញទៀតផង។

ទីតាំង

ប្រាសាទវត្តឯកភ្នំ មានទីតាំង ​ក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចម្ងាយ ប្រហែល ៨ គីឡូម៉ែត្រពី ផ្សារណាត់ខេត្តបាត់ដំបង។ 

លក្ខណៈពិសេស

  • នៅទីនោះមានដើមពោធិ៍ ១៨ ដើ់ម ដុះព័ទ្ធជុំវិញប្រាសាទនោះ បង្កើតឲ្យមានជាម្លប់យ៉ាងត្រឈឹងត្រឈៃនិងខ្យល់អាកាសត្រជាក់បរិសុទ្ធ។
  • នៅខាងត្បូងប្រាសាទនៅមានសល់គូទឹកដែលបច្ចុប្បន្នបានក្លាយទៅជាស្រះសម្រាប់ព្រះសង្ឃប្រើប្រាស់ ។
  • សងេ្កតឃើញមានក្បាច់ចម្លាក់ជាច្រើនមានភាពរស់រវើកគួរឲ្យចង់ទស្សនានៅសេសសល់តាមផែ្នកមួយចំនួនដែលឆ្លុះបញ្ចាំងពីជំនឿ ក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅទៀតផង។

អ្ហូ! គួរដឹង

  • ចម្លាក់ទាំងនោះរួមមានព្រះឥសូរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសី ព្រះវិស្ណុ ព្រះឥន្រ្ទអង្គុយលើដំរីរឿងកូរសមុទ្រទឹកដោះ ។
  • នៅបរិវេណប្រាសាទវត្តឯកភ្នំមានព្រះវិហារសម្រាប់ព្រះសង្ឃគង់នៅឈ្មោះថា “វត្តឯក” ។

មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង

ដើម្បីទៅដល់ខេត្តបាត់ដំបង អ្នកអាចធ្វើដំណើរតាមឡានក្រុង ឬ រទេះភ្លើង។  អ្នកអាចកក់សំបុត្រតាមក្រុមហ៊ុនផ្តល់សេវាទិញសំបុត្រអនឡាញ BookMeBusCamboTicket សម្រាប់អ្នកជិះឡាន និងកក់តាម Easybook សម្រាប់អ្នកជិះរទេះភ្លើង។

ក្រេឌីតរូបថត

រូបថតទី ១ ដោយ flickr តាមរយៈ Avec un sac sur le dos

រូបថតទី ២ ដោយ flickr តាមរយៈ Avec un sac sur le dos

រូបថតទី ៣ ដោយ flickr តាមរយៈ Avec un sac sur le dos

ម៉ោងដំណើរការ

monday 5:00 am 5:00 pm
បិទសំរាក
tuesday 5:00 am 5:00 pm
wednesday 5:00 am 5:00 pm
thursday 5:00 am 5:00 pm
friday 5:00 am 5:00 pm
saturday 5:00 am 5:00 pm
sunday 5:00 am 5:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ប្រាសាទឯកភ្នំ Ek Phnom Temple”

មតិរបស់អ្នក