អំពី

ទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិ ដែលទទួលការពេញនិយមជាងគេ ពីសំណាក់ភ្ញៀវទេសចរ ទៅលេងខេត្តមណ្ឌលគិរី ហើយក៏ជាទឹកជ្រោះធំ ជាប់ចំណាត់ថ្នាក់ធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទឹកធ្លាក់នៅទឹកជ្រោះប៊ូស្រាមាន៣ ដំណាក់ ហើយអ្នកលេងទឹកភាគច្រើនគឺប្រជុំគ្នានៅដំណាក់ទី១។ កម្រមានអ្នកទេសចរទៅដល់ដំណាក់ទី៣ណាស់ ដោយសារស្ថិតនៅក្នុងព្រៃក្រាស់ ពុំមានផ្លូវសម្រាប់អ្នកថ្មើរជើង។ 

ទីតាំង

ទឹកជ្រោះប៊ូស្រា មានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា និងមានចំងាយប្រមាណ ៤៣ គីឡូម៉ែត្រពី រង្វង់មូលគោព្រៃ ដែលជាទូទៅត្រូវចំណាយធ្វើដំណើរពេល ជិតមួយម៉ោង ដោយរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៧៦ និងត្រូវ​ត្រូវបត់ផ្លូវខាងស្តាំ ពេលដល់ផ្លូវបំបែក ។ 

តម្លៃ

ភ្ញៀវទេសចរចូលទៅលេងនៅទឹកជ្រោះប៊ូស្រា គឺមិនត្រូវបានគិតថ្លៃនោះទេ ប៉ុន្តែរថយន្តចូលត្រូវបានគិតថ្លៃ។ ចំពោះរថយន្តមួយគ្រឿង ត្រូវបង់ថ្លៃសេវា ១០០០០ រៀល។ អ្នកជិះតុកតុកចូល ក៏មិនចាំបាច់ត្រូវបង់ថ្លៃដែរ។ 

ទីតាំងគួរទស្សនា

  • ទស្សនាភូមិវប្បធម៌ជនជាតិ

  • ជិះខ្សែរ៉កកំពស់១០០ម៉ែត្រ កាត់ទឹកជ្រោះចំងាយ៣០០ម៉ែត្រ
  • ជួលសំលៀកបំពាក់ជនជាតិ សម្រាប់ថតរូបនៅទឹកជ្រោះ

អ្ហូ! គួរដឹង!

  • ខែដែលល្អបំផុតសម្រាប់ទៅលេងទឹកជ្រោះប៊ូស្រានេះគឺពីខែវិច្ឆិកា-មករា 
  • នៅទឹកជ្រោះប៊ូស្រា មានកញ្ចុះសម្រាប់ជួលសម្រាក និងអាហារដ្ឋានច្រើនណាស់ ដូច្នេះមិនចាំបាច់ខ្ចប់អាហារមកទេ

ម៉ោងដំណើរការ

monday 12:00 am 11:30 pm
បើកដំណើរការ
tuesday 12:00 am 11:30 pm
wednesday 12:00 am 11:30 pm
thursday 12:00 am 11:30 pm
friday 12:00 am 11:30 pm
saturday 12:00 am 11:30 pm
sunday 12:00 am 11:30 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ទឹកជ្រោះប៊ូស្រា – Bousra Waterfall”

មតិរបស់អ្នក