fbpx
72484588_2714437275254211_6070251470425423872_o

ធ្លាប់មកទស្សនាពិធីបុណ្យអុំទូកនៅសៀមរាបដែរទេ?

សម្រាប់ឆ្នាំនេះក៏មិនខុសពីរៀងរាល់ឆ្នាំ ខេត្តសៀមរាបតែងតែប្រារព្ធនៅពិធីបុណ្យអុំទូក ដែលជាប្រពៃណីទំនៀមទំលាប់ខ្មែរតាំងពីបរមបុរាណយូរលង់ណាស់មកហើយ។

លើសពីនេះទៅទៀតអ្វីដែលកាន់តែពិសេសសម្រាប់ឆ្នាំនេះគឺ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី 10 រហូតដល់ថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2019 នៅតាមបណ្ដោយដងស្ទឹងសៀមរាប ខាងមុខព្រះរាជដំណាក់។ មួយវិញទៀតយើងក៏អាចទៅទស្សនាការតាំងពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្រ្តី សិល្បៈកម្សាន្ត និងការបាញ់កាំជ្រួចអបអរក្នុងពិធីនាពេលរាត្រីផងដែរ។

តោះមកមើលរូបភាពដែលបង្ហាញពីអនុស្សាវរីយ៍ ថ្ងៃបុណ្យអុំទូកនាឆ្នាំមុនៗ នៅក្នុងខេត្តសៀមរាប។

ជួបគ្នាថ្ងៃអុំទូក… 😁

ដោយ៖ CAMBODIAN BACKPACKER

Leave a Comment

Your email address will not be published.