ដំណើរកម្សាន្ដមួយពព្រិចភ្នែកនៅ ខេត្តបាត់ដំបង គ្មានមតិ ចែករំលែកបទពិសោធន៍ដើរ បាត់ដំបងបណ្ដូលចិត្តមែន មានធ្លាប់ទៅអត់? ខេត្តបាត់ដំបងមិនសូវជាឆ្ងាយអីប៉ុន្មានទេតែ ៧ ម៉ោងពីភ្នំពេញហ្នឹង ។ ចំណាយពេលប៉ុនៗហ្នឹងធ្វើដំណើរទៅហើយ ដល់ពេលទៅដល់គួរធ្វើអីខ្លះ ទៅណាខ្លះ ...
មួយថ្ងៃនៅកំពង់ចាមធ្វើអីបានខ្លះ? គ្មានមតិ កំពង់ចាម គ្រាន់តែឮថា កំពង់ចាម ប្រហែលជាអ្នកគិតដល់ផ្លែឈើឆ្ងាញ់ៗ ជាពិសេសគឺ ផ្លែធុរេនតែម្តង ចុះក្រៅពីផ្លែឈើនៅមានអីទៀត? បើសិនជាអ្នកមានឱកាសទៅដល់ ខេត្តកំពង់ចាម គួរតែចំណាយពេលវេលាបន្ថែមមួយថ្ងៃ ដើម្បីមកស្គាល់កំពង់ចាម ...
ក្រចេះ ខេត្តដែលពុំសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ គ្មានមតិ ក្រចេះ ពីខេត្តក្រចេះ មានខេត្តណាទៀតនៅប្រទេសកម្ពុជាយើងដែលអាចមើលផ្សោតបាន? ខ្ញុំអត់ច្បាស់ដែរ តែខ្ញុំគិតថាប្រហែលជាអត់មានកន្លែងណាសម្រាប់មើលផ្សោតប្រសើរជាងខេត្តក្រចេះទេមើលទៅ ហើយដោយសារតែមូលហេតុនេះហើយទើបភ្ញៀវទេសចរណ៍គេទៅលេងខេត្តក្រចេះ។ តែក្រៅពីការមើលផ្សោត ខេត្តក្រចេះហ្នឹងអត់មានកន្លែងផ្សេងលេងទេរឺយ៉ាងម៉េច?
នៅមណ្ឌលគិរីមានកន្លែងណាដើរលេងខ្លះ? គ្មានមតិ ចែករំលែកបទពិសោធន៍ដើរ ខ្ញុំមិនដែលគិតទាល់តែសោះថាខេត្តមណ្ឌលគិរីមានទេសភាពស្រស់ស្អាតខ្លាំងបែបនេះ។ ខ្ញុំធ្លាប់លឺគេនិយាយដែរថាមណ្ឌលគិរីស្អាតៗ ហើយអោយតែបានទៅលេងនៅខេត្តហ្នឹងដឹងតែលែងចង់ត្រឡប់មកវិញហ្មង។
ថ្ងៃលិចនៅភ្នំក្រោម កន្លែងអ្នកមិនគួររំលងពេលទៅសៀមរាប គ្មានមតិ ចែករំលែកបទពិសោធន៍ដើរ ជាធម្មតាពេលដែលនិយាយអំពីភ្នំក្រោមនៅសៀមរាបគឺភាគច្រើនគេនិយាយអំពីផ្លូវដែលជិះចេញពីក្រុងឆ្ពោះដំណើរទៅកាន់ដៃបឹងទន្លេសាប ដែលទេសចរចូលចិត្តជិះទូកកំសាន្ត។ ប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាមិនបានចាប់អារម្មណ៍នោះគឺ ភ្នំក្រោមក៏មានកន្លែងទេសចរណ៍សមគួរសម្រាប់ឲ្យអ្នករាល់គ្នាសម្រាកជួបជុំគ្រួសារមិត្តភក្តិ ញ៉ាំអី និងគយគន់ថ្ងៃលិចពីលើវាលស្រែនិងទឹកដ៏ធំល្វឹងល្វើយដែរ! ថ្ងៃលិចនៅភ្នំក្រោម ខេត្តសៀមរាប។ រូបថតដោយ When ...
ចង់ដឹងជិះឡានក្រុងពេលយប់ ត្រូវធ្វើម៉េចខ្លះអត់? គ្មានមតិ គន្លឹះដើរ មនុស្សភាគច្រើន ប្រាកដជាធ្លាប់មានបទពិសោធន៍ក្នុងការជិះរថយន្តក្រុងនៅពេលថ្ងៃ ទៅតាមបណ្ដាខេត្តផ្សេងៗហើយមែនទេ? ឥឡូវនេះខ្ញុំមានរឿងចង់ចែករំលែកទាក់ទងជាមួយនឹងការធ្វើដំណើរតាមរថយន្តក្រុងនាពេលរាត្រី។ គុណសម្បត្តិនៃការធ្វើដំណើរពេលយប់នោះគឺ ចំណេញពេលវេលាក្នុងការធ្វើដំណើរ និងចំណេញថវិការដោយមិនចាំបាច់ត្រូវស្នាក់នៅក្នុងសណ្ឋាគារ។ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរនៅពេលយប់តាមរថយន្តក្រុងប្រាកដជាមានអារម្មណ៍ភ័យ រឺបារម្ភពីសុវត្ថិភាព ប៉ុន្តែបើសិនជាអ្នកបានសាកល្បងម្ដងរួចហើយ ...
១១កន្លែង លាក់ខ្លួននៅកោះកុង គ្មានមតិ កោះកុង ខ្ញុំអត់យល់ថា ហេតុអ្វីបានជាពិបាករកព័ត៌មានពីកន្លែងដើរលេងនៅខេត្តកោះកុងលើអ៊ីនធឺណិតម្ល៉េះទេ។ ពេលដែលខ្ញុំធ្វើគម្រោងដើរលេងកន្លែងផ្សេងៗម្ដងៗ គឺមិនដែលចូលទៅដល់ទំព័រទី២ ទី៣ របស់Googleទេ ប៉ុន្តែគ្រាន់តែធ្វើគម្រោងដើរលេងទៅខេត្តកោះកុងនេះម្ដង គឺហួសដល់ទំព័រទី៥ ហើយនៅមិនទាន់រកព័ត៌មានបានគ្រប់ពីកន្លែងដើរលេងនៅទីនោះទៀត។ ...