fbpx
Website

៣រសជាតិ មិចបានថា ៣រសជាតិ ព្រោះខាងក្រោមនេះគឺប្រមូលផ្ដុំពី ៣រសជាតិផ្សេងៗគ្នាក្នុងការទៅដើរលេងនៅខេត្តកំពតនិងកែប ណាមួយខេត្តទាំងពីរឥឡូវ កំពុងតែមានការពេញនិយមខ្លាំង ជាទិសដៅទេសចរណ៍ សម្រាប់អ្នកចង់រកកន្លែងកំសាន្តចុងសប្តាហ៍។ អ្ហូ! កម្ពុជា ប្រមូលផ្តុំដំណើរកំសាន្ត ៣បែបផ្សេងគ្នា ដែលអ្នកអាចធ្វើបាន សម្រាប់ពេល២ថ្ងៃ១យប់ នៅខេត្តភាគខាងត្បូងទាំងពីរនេះ។ 

ផឹកកាហ្វេពីចង្កេះភ្នំ មើលទឹកសមុទ្រ មានប៉ុន្មានដងក្នុងជីវិតនេះ?

ទៅលេងខេត្តកំពតភាគច្រើនគ្នា យើងសុទ្ធតែមានគម្រោងទុកមុនជួនកាលរៀបមុន ១ខែខ្លះ ២អាទិត្យអី។ ចុះប្រសិនបើ យើងទៅបែប «គិតថ្ងៃហ្នឹង ទៅស្អែក» ម៉េចដែរ? ស្លន់ស្លោមែនតែសប្បាយៗ ដូចក្រុម ME ហើយថែមទាំងបានជិះម៉ូតូ ឆ្លងខេត្ត ទៅឧទ្យានជាតិកែប ផឹកកាហ្វេពីលើចង្កេះភ្នំ គយគន់ទេសភាពទឹកសមុទ្រទៀត។ ជីវិតមានន័យពេកហើយ! 

បណ្តែតអារម្មណ៍តាមរថភ្លើង

នៅខេត្តកំពតក៏មានស្ថានីយរថភ្លើងដែរ។ ហើយយើងមានធ្លាប់គិតអត់ថា ពេលដែលជិះឡានដដែលៗ ហើយប្រសិនបើបានជិះរថភ្លើងវិញ មានអារម្មណ៍យ៉ាងណាដែរ? ចង់ទៅដល់លឿនៗអីជិះឡានតាមធម្មតាទៅ ប៉ុន្ដែបើចង់ជិះរបៀបឈៀលៗ មើលទេសភាពអី អាចសាកជិះរថភ្លើងក៏បាន។ ប្រាកដណាស់បទពិសោធន៍នៃការជិះឡាននិងជិះរថភ្លើងនឹងមិនដូចគ្នាឡើយ។ ណាមួយ គិតពីរឿងពេលវេលាដែលត្រូវចំណាយ ដោយសារការជិះរថភ្លើងស៊ីពេលយូរជាង។ ដូច្នេះគួរសម្រេចចិត្តឲ្យហើយថា យើងគួរតែប្រើមធ្យោយបាយមួយណា ។ 

ដំណើរបែបស៊ីអារម្មណ៍ នៅជើងភ្នំ

ទៅដល់កំពតមានកន្លែងជាច្រើនសម្រាប់ដើរលេង ឬឯកន្លែងគេងវិញ មានទាំងនៅក្នុងក្រុង ទាំងនៅក្រៅក្រុង។  ហើយចុះមានដែលធ្លាប់គិត ពីការទៅគេងនៅកន្លែងដែលហ៊ុមព័ទ្ធដោយព្រៃភ្នំឬទឹកអីអត់ ? គ្រាន់តែបើកភ្នែកព្រឹកព្រលឹមមកឃើញភ្នំ ឃើញទឹកព្រែកអីចឹងហ៎ា ដូចនៅ ព្រែកក្ដាត អីនឹង។ 

នៅពេលទៅលេងខេត្តកំពតនិយាយទៅគឺយើងមានជម្រើសច្រើនអាចជ្រើសបាន ស៊ីសងលើថាយើងចង់ទទួលអារម្មណ៍របៀបម៉េច ចង់ទឹកក៏មាន ព្រៃក៏មាន ផ្លូវដែកក៏មាន ។ បទពិសោធន៍របស់មនុស្សម្នាក់ៗ អាចមានភាពខុសគ្នាជាច្រើន អ្ហូ! កម្ពុជាសង្ឃឹមថា អ្នកទាំងអស់គ្នានឹងអាចចែករំលែកជាមួយយើងបន្ថែមទៀតណា។​

អានប្លុកពីការគេងនៅព្រែកក្ដាត នៅទីនេះ

អានប្លុកពីការដើរលេងបែបខ្ជិលៗរបស់ AvyTravel នៅទីនេះ

អានប្លុកពីការដើរលេងបែបអត់មានគម្រោង នៅទីនេះ

អត្ថបទដោយ៖ ថុនាសុភា

Leave a Comment

Your email address will not be published.