

រមណីយដ្ឋានធម្មជាតិទឹកជ្រោះ ទេសភាពធម្មជាតិ ទេសភាពស្រុកស្រែ ដែលមិនឆ្ងាយប៉ុន្មានពីភ្នំពេញ ប្រមាណជាង ១០០គីឡូម៉ែត្រប៉ុណ្នោះ យើងអាចទៅបាយថ្ងៃហើយវិលល្ងាចបាន។ ទឹកជ្រោះនេះមាន៧ជាន់ ភាគច្រើនអ្នកទៅលេងនៅត្រឹមជាន់ទី៥។
ចំណែកស្ថានភាពផ្លូវមិនពិបាកពេកទេ ទាំងឡាន ឬម៉ូតូអាចទៅលេងបានទីនោះបាន ពេលទៅដល់មានចំណតយាម ក្នុងមួយឡានប្រមាណ ៥០០០៛ យើងអាចយកម្ហូបអាហារមក ឬជួលរោងតូចសម្រាបអង្គុយសម្រាកដោយត្រូវជួល ឬហៅម្ហូបខ្លះ។
តាមផ្លូវទៅដល់ទឹកជ្រោះជ្រាវគឺមានកន្លែងចូលលេងបាន តួរយ៉ាងមាន ផ្ទះស្នាក់លោកស្រីបូ ដែលមានសួនផ្កាសម្រាប់ថតរូបលេងកម្រាន្ត ឬចូលចំការអំពៅ មានសួនផ្កាផ្សេងទៀតផង ក្រៅពីទឹកជ្រោះជ្រាវគឺមានទឹកជ្រោះច្រើនទៀត។
ចុចតំណ Google Maps នេះដើម្បីស្វែងរកផ្លូវទៅកាន់ទឹកជ្រោះជ្រាវ។
កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងនៅលើហ្វេសប៊ុកផេក Sophat Chy