ធ្លាប់មកទស្សនាពិធីបុណ្យអុំទូកនៅសៀមរាបដែរទេ?

បើសិនមិនទាន់បានមក ប្រយ័ត្នស្ដាយក្រោយណា៎! លឺគេនិយាយថា​ បុណ្យអំុទូកនៅសៀមរាបស្រស់ស្អាតនិងពិសេសមិនចាញ់រាជធានី-ខេត្តផ្សេងៗប៉ុន្មានទេ។ ទស្សនាការប្រកួតអំុទូក បណ្តែតប្រទីប និងមើលកាំជ្រួច នៅតាមបណ្ដោយដងស្ទឹងសៀមរាប ខាងមុខព្រះរាជដំណាក់។

ថ្ងៃលិចនៅភ្នំក្រោម​ កន្លែងអ្នកមិនគួររំលងពេលទៅសៀមរាប

ជាធម្មតាពេលដែលនិយាយអំពីភ្នំក្រោមនៅសៀមរាបគឺភាគច្រើនគេនិយាយអំពីផ្លូវដែលជិះចេញពីក្រុងឆ្ពោះដំណើរទៅកាន់ដៃបឹងទន្លេសាប ដែលទេសចរចូលចិត្តជិះទូកកំសាន្ត។ ប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាមិនបានចាប់អារម្មណ៍នោះគឺ ភ្នំក្រោមក៏មានកន្លែងទេសចរណ៍សមគួរសម្រាប់ឲ្យអ្នករាល់គ្នាសម្រាកជួបជុំគ្រួសារមិត្តភក្តិ​ ញ៉ាំអី​ និងគយគន់ថ្ងៃលិចពីលើវាលស្រែនិងទឹកដ៏ធំល្វឹងល្វើយដែរ!  ថ្ងៃលិចនៅភ្នំក្រោម ខេត្តសៀមរាប។ រូបថតដោយ When ...