អំពី
វត្តបូ ដែលត្រូវបានគេស្គាល់ថា ជាវត្តចំណាស់ជាងគេនៅក្នុងខេត្តសៀមរាប ។ វត្តមួយនេះមានចម្ងាយតែ១គីឡូ៉ម៉ែត្រប៉ុណ្ណោះ បើធ្វើដំណើរចេញពីផ្លូវផាប់ស្ត្រីតមក។ វត្តបូមានទីតាំងស្ថិតនៅទិសខាងកើតនៃស្ទឹងសៀមរាប ។
នៅខាងក្នុងនៃវត្តពុទ្ធសាសនាសតវត្សទី១៨នេះ ពរពេញទៅដោយ ផ្ទាំងគំនូរដែលភាគច្រើននិយាយរៀបរ៉ាប់ទាក់ទងនឹងរឿងរាមកេរ្តិ៍ (ក្នុងសតវត្សទី១៩) ដ៏គួរឲ្យស្ញប់ស្ញែង។ អ្នកអាចចូលទស្សនាកិច្ចនៅក្នុងវត្តបូបានគ្រប់ពេលដោយមិនតម្រូវឲ្យបង់ប្រាក់អ្វីទាំងអស់ ពោលគឺ ចូលទស្សានាដោយសេរី ។ ហើយពេលវេលាដែលល្អក្នុងការដើរ ទស្សនកិច្ចគឺ នៅម៉ោង4:30ល្ងាច ទៅ 6:00ល្ងាច, នោះអ្នកនឹងបានដើរទស្សនាអមដោយសម្លេង លោកសង្ឃសូត្រធម៌ ។
ទោះបីជាវត្តបូមានទីធ្លាធំក៏ពិតមែន ប៉ុន្តែអ្នកចំណាយពេលត្រឹមតែ ៣០នាទី ទៅ ៤៥នាទីប៉ុណ្ណោះក្នុងការដើរទស្សនា ។អំឡុងពេលដែលអ្នកកំពុងដើរមើលជុំវិញទីធ្លាវត្ត នោះអ្នកនឹងសង្គេតឃើញថា នៅក្នុងវត្តមានសាលាបឋមសិក្សាតូចមួយ, កន្លែងសម្រាប់លោកសង្ឃ, សួនច្បារដ៏ស្រស់ស្អាត និងកន្លែងផ្សេងៗទៀតសម្រាប់ឲ្យអ្នកអង្គុយលេងបន្ធូរអារម្មណ៍ ។
កប់យោបល់