អំពី

រុស្សធី ឃីហូលបូតហាវ គឺជាបារនិងហាងអាហារបែបអ៉ឺរ៉ុប និងជាទីពេញនិយមមួយ ដែលទេសចរបរទេសផ្តាំតគ្នា ឲ្យទៅញ៉ាំ។ ហាងនេះ ល្បីដោយសារឯកទេសក្នុងការធ្វើឆ្អឹងជំនីមានរសជាតិឆ្ងាញ់។  

ទីតាំង

ហាង Rusty Keyhole Boat House គឺស្ថិតនៅតាមបណ្តោយមាត់ព្រែកកំពង់បាយ នៅលើផ្លូវលេខ ៧៣៥ និងមានចំងាយត្រឹមតែ៣៥០ម៉ែត្រប៉ុណ្ណោះ ពីសាលាខេត្តកំពត ឬប្រហែល ១.៣ គីឡូម៉ែត្រ ពីរង្វង់មូលធុរេន។ 

លក្ខណៈពិសេស

  • ហាងនេះ គឺជាផ្ទះអណ្តែតទឹក សង់លយនៅលើមាត់ព្រែកកំពង់បាយ
  • ទេសភាពកាន់តែស្អាត ពេលរសៀលជិតថ្ងៃលិច ព្រោះឃើញពន្លឺថ្ងៃស្រទន់ព្រៀកៗចាំងលើទឹក
  • ម្ហូបប្រចាំហាងនេះគឺ ឆ្អឹងជំនីរ៉ាស្ទី (Rusty Ribs)

អ្ហូ! គួរដឹង

  • Rusty Keyhole មានពីរបីទីតាំងនៅក្នុងខេត្តកំពត (មួយក្បែរស្ពានឥន្ធនូ និងមួយទៀតនៅទឹកឈូ)
  • នៅហាងនេះ មាន challenge ឬការប្រកួតប្រជែងមួយឈ្មោះថា​ Dino Ribs Challenge។ មុននឹងចូលរួមប្រគួត អ្នកត្រូវបង់លុយ ៥៨០០០រៀល (១៤.៥ដុល្លារ) ជាមុនសិន បន្ទាប់មកអ្នកត្រូវញ៉ាំឆ្អឹងជំនី ១គីឡូកន្លះ។ ប្រសិនបើអ្នកអាចញ៉ាំអស់ក្នុងរយៈពេល ១ម៉ោង ខាងហាង Rusty Keyhole គេនឹងបញ្ចុះថ្លៃពាក់កណ្តាល ប៉ុន្តែប្រសិនបើអ្នកអត់អាចញ៉ាំអស់ក្នុងរយៈពេល ១ម៉ោង ទេ គេនឹងថតរូបអ្នកហើយបិតលើជញ្ជាំង Wall of Shame!

ម៉ោងដំណើរការ

monday 7:00 am 11:30 pm
tuesday 7:00 am 11:30 pm
wednesday 7:00 am 11:30 pm
thursday 7:00 am 11:30 pm
friday 7:00 am 11:30 pm
បិទសំរាក
saturday 7:00 am 11:30 pm
sunday 7:00 am 11:30 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “រុស្សធី ឃីហូលបូតហាវ The Rusty Keyhole Boat House”

មតិរបស់អ្នក