អំពី
ព្រះពន្លាជល់ដំរី ឬទីលានជល់ដំរី កសាងនាចុងសតវត្សទ១២ ដោយព្រះបាទជ័វរ្ម័នទី៧ ។ បច្ចុប្បន្ននេះ ទីលានជល់ដំរីមានបណ្ដោយ៣០០ម៉ែត្រ ចាប់ពីប្រសាទបាពួន ទៅទល់ នឹងទីលាន ស្ដេចគំលង់ ។ ប៉ុន្ដែនៅចុងទាំងសងខាងស្ថិតនៅមិនទាន់ច្បាស់លាស់នៅឡើយ ហើយបានបន្សល់ស្លាកស្នាមជាច្រើនអំពីការកសាង និងបន្ថែមថ្មីជាបន្តបន្ទាប់ ។ នៅផ្នែកខាងមុខនៃទីលាន យើងឃើញមានសំណង់លយចេញចំនួន៥ ហើយនឹងជណ្តើរ ។ ហើយក្នុងជណ្តើរនោះមានជណ្តើរ៣សំខាន់ទៀត ។ ជណ្តើរខាងត្បូងអមដោយដំរីក្បាលបី មានប្រមោយកាន់ផ្កាឈូក និងជណ្តើរ បន្ទាប់បន្សំពីរទៀតដែលអម ជណ្តើរកណ្តាលក៏មានលម្អដោយដំរីក្បាលបីផងដែរ។ នៅលើផ្នែកចំហៀងរបស់ជណ្តើរកណ្តាល ហើយនិងជញ្ជាំងទីលានដំរីពិតប្រាកដនោះ មានលម្អដោយរូបតោ និងគ្រុឌ។ នៅផ្ទៃខាងលើមានលម្អដោយរូបតោ និងបង្កាន់ដៃនាគ ហើយនិងគ្រុឌ នៅតាមសំណង់ដែលចេញមកខាងមុខ។ រីឯផ្ទាំងផ្សេងៗទៀតនៅផ្ទៃខាងមុខទីលាន គេឆ្លាក់ជាក្បាច់ក្រឡោតខ្ពស់ ជារូបដំរីមាន ទ្រមាក់នៅក្នុងឆាកបរបាញ់នានា ក្រោមទម្រង់ប្រាកដនិយមមួយ ។ លើសពីនេះទៅទៀត ផ្នែកខាងលើរបស់ទីលានចែកចេញជាពីរជាន់ ដែលមានខឿនលម្អដោយ រូបហង្សផងដែរ ។
កប់យោបល់