អំពី
ប្រាសាទតាព្រហ្ម គឺជាប្រាសាទដែលមាន ប្រិយភាពទី២ បន្ទាប់ពីប្រាសាទអង្គរវត្ត ។ ហើយប្រាសាទមួយនេះចាប់ផ្ដើមកសាងឡើង នៅឆ្នាំ១១៨៦ ដែលជាស្នាដៃបស់ព្រះបាទជ័យវរ្ម័នទី៧ ។ យោងទៅតាមការសិក្សាស្រាវជ្រាវ គេជឿជាក់ថាសិលាចារឹកនៃប្រាសាទនេះ គឺមានន័យដល់ការឧទ្ទិសដល់គុណព្រះមាតា របស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីតា។ បច្ចុប្បន្នប្រាសាទដែលមានអាយុកាល ជាង៩០០ឆ្នាំ ក្នុងរមណីយដ្ឋានអង្គរមួយនេះ បានឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិដោយ ស្ងើចសរសើរមិនដាច់ពីមាត់ថាជាប្រាសាទដ៏អស្ចារ្យដែលមាន ដើមឈើធំៗដុះខាងក្នុងនិងលើកំពូល ប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះនិងជ្រៀតចូល តាមជញ្ជាំងគួរឱ្យទស្សនា។លើសពីនោះទៅទៀតប្រាសាទមួយនេះក៏មានក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រទៀតផង។ ក្នុងអំឡុង ខែវិច្ឆកា ដល់ ខែកុម្ភៈ គឺជាពេលដែលសាកសមបំផុត សម្រាប់អ្នកដែលចង់ ទៅលេងប្រាសាទតាព្រហ្មនេះ។
កប់យោបល់