អំពី

ប្រាសាទតាកែវ មានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សង់នៅសតវត្សទី១០ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម៉ែត្រ x ១២០ម៉ែត្រ។ សាងសង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥  ហើយ ប្រាសាទតាកែវត្រូវបានកសាងបង្អើយដោយព្រះបាទសូរ្យវរ្ម័នទី១ដែលបានឡើងសោយរាជ្យនៅដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងនោះ ព្រះអង្គក៍អោយគេ ស្ថាបនាឲ្យចប់ជាស្ថាពរ។ តាមលោក ហ្សក សូដេសថា ប្រាសាទនេះត្រូវគេបោះបង់ចោល ព្រោះកាលនោះមានរន្ទះបាញ់ត្រូវ ប៉ុន្ដែលោកហ្សក បូសីល្យេយល់ថា ដោយមានកើតហេតុអាក្រក់ មួយបណ្ដាលអោយ គេបង់សំណង់នេះចោល លុះមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី៥ ទើបទ្រង់បានបញ្ជាអោយគេ ធ្វើការជួសជុលឡើងវិញ។ ប្រាសាទតាកែវនេះកសាងដោយព្រះបាទជយវរ្ម័នទី៥នៅក្នុង គ្រឹស្តសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិក្នុងវ័យកុមារភាព ដោយមានព្រះជន្មាយុ១៧ព្រះវស្សា, ដូច្នេះមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សាផងនោះព្រះអង្គបានបញ្ជាអោយគេកសាងទីក្រុងថ្មីមួយឈ្មោះថា “ជយេន្រ្ទនគរី ” ដែលមានប្រាសាទភ្នំ “ហេមគិរី ” នៅចំកណ្តាល ហើយតាមការប៉ាន់ស្មានប្រាសាទ ហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯង។ ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរ ប៉ុន្តែ ត្រូវបានអ្នកទេសចរខ្លះៗលាន់មាត់ថា ប្រាសាទនេះ ដូនតាខ្មែរ ធើ្វមិនទាន់ហើយក្តី ក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថា ជា “ហេមគិរី” បូជនីយដ្ឋានកណ្តាលនៃទីក្រុង “ជយេន្រ្ទនគរគិរី” របស់ព្រះបាទជ័យវរ្ម័នទី៥។ 

ម៉ោងដំណើរការ

monday 7:00 am 5:30 pm
tuesday 7:00 am 5:30 pm
wednesday 7:00 am 5:30 pm
thursday 7:00 am 5:30 pm
friday 7:00 am 5:30 pm
បិទសំរាក
saturday 7:00 am 5:30 pm
sunday 7:00 am 5:30 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ប្រាសាទតាកែវ Ta Keo​​ Temple”

មតិរបស់អ្នក