អំពី
វាលថ្មរំអិលភ្នំណាមលៀរ គឺជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី។ សណ្ឋានភ្នំនេះ គឺជាភ្នំថ្ម ប្រៀបដូចជាស៊ីម៉ង់មួយផ្ទាំងដ៏ធំ ចាក់លាតសន្ធឹង នៅកណ្តាលព្រៃឈើ។
ទីតាំង
ភ្នំណាមលៀរ ស្ថិតនៅក្នុងភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា ហើយ មានចម្ងាយជិត៥០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ ក្នុងទីរួមខេត្ត ដោយជិះកាត់តាមផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា។ ដើម្បីចូលទៅដល់ភ្នំណាមលៀរ យើងត្រូវធ្វើដំណើរកាត់ចំការកៅស៊ូដ៏វែង ហើយយើងអាចជួលគោយន្តជិះពីអ្នកសហគមន៍ ដែលរស់នៅក្បែរនោះ ឬជិះម៉ូតូ ដើម្បីទៅដល់ជើងភ្នំ ហើយត្រូវបន្តដំណើរ ដើរថ្មើរជើងឡើងភ្នំ ដែលមានចំណោតរាងចោតខ្ពស់គួរសម។
លក្ខណៈពិសេស
- តំបន់នេះ សំបូរដោយដើមអង្គារសីល ដែលជាប្រភេទរុក្ខជាតិនាំសំណាងរបស់ជនជាតិចិន និងវៀតណាម។ ដូច្នេះបើយើងទៅលេងខែមករា ឬកុម្ភៈ នឹងអាចឃើញទេសភាពពណ៌លឿងដ៏ស្អាតរបស់ផ្កាអង្គារសីលពេលរីក
- ទេសភាពនៅភ្នំណាមលៀរនេះ ប្រៀបដូចជាភ្នំថ្មដុះនៅកណ្តាលព្រៃពណ៌បៃតង
អ្ហូ! គួរដឹង
- គួរមានអ្នកស្រុក ឬអ្នកសហគមន៍ ធ្វើជាអ្នកនាំដើរ ចៀសវាងការវង្វេងផ្លូវ
- ភ្នំនេះមានជម្រាលចោត ដូច្នេះពេលដើរឡើង អ្នកគួរមានត្រៀមស្បែកជើងឃ្លុប ឬស្បែកជើងឯកទេសសម្រាប់ដើរឡើងភ្នំតែម្តង ព្រោះស្បែកជើងហ្នឹងមានក្រឡាក្រាស់ និងជ្រៅ សម្រាប់ទប់លំនឹង
- អ្នកដែលមានអាការៈខ្លាចខ្ពស់ ពេលកំពុងឡើងភ្នំ គួរចៀសវាងកុំងាកក្រោយ ដើម្បីចៀសវាងកុំឲ្យមានភ័យញ័រជើង
Ronal
good comment