អំពី

ស្ពានថ្មចាស់ ស្ថិតនៅមុខសាលាក្រុងបាត់ដំបង ឆ្លងកាត់ស្ទឹងសង្កែ។ បច្ចុប្បន្ន ចរាចរណ៍យានយន្តនៅលើស្ពាននេះ មិនត្រូវបានអនុញ្ញាតនោះទេ លើកលែងតែថ្មើរជើងប៉ុណ្ណោះ។ បច្ចុប្បន្ន ស្ពានថ្ម​នេះ ជា​កន្លែង​កម្សាន្ត​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​មក​ស្រូបយក​ខ្យល់អាកាស​នាពេល​ល្ងាច​។ ក្រៅពី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ធ្វើដំណើរ​ឆ្លងកាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ ស្ពានថ្ម​ដែល​នៅលើ​ស្ទឹង​សង្កែ​នេះ នៅតែ​បន្ត​ឈរ​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ថ្មើរជើង និង​ហាត់ប្រាណ រួមទាំង​អង្គុយលេង​។ 

ទីតាំង

ស្ពានថ្មចាស់ ស្ថិតនៅផ្លូវ ១៣៥ ក្រុងបាត់ដំបង ខាងមុខសាលាខេត្តបាត់ដំបង ។

លក្ខណៈពិសេស

  • កន្លែងនេះ គឺជាកន្លែងថតរូបត្រូវប៉ាន់មួយ សម្រាប់អ្នកទេសចរដែលមកលេងខេត្តនេះ។

អ្ហូ! គួរដឹង

  • ស្ពានថ្មចាស់នេះក៏ជាស្ពានដែលបានសង់មកតាំងពីឆ្នាំ ១៩១៦ មកដែរ ​។

ម៉ោងដំណើរការ

monday 12:00 am 11:30 pm
tuesday 12:00 am 11:30 pm
wednesday 12:00 am 11:30 pm
thursday 12:00 am 11:30 pm
friday 12:00 am 11:30 pm
បើកដំណើរការ
saturday 12:00 am 11:30 pm
sunday 12:00 am 11:30 pm