អំពី
ប្រាសាទនេះ សាងសង់ឡើងក្នុងសតវត្សរ៍ទី ១២ ហើយប្រាសាទស្នឹង ត្រូវបានបែងចែកជាពីរ គឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។ ប្រាសាទទាំងពីរ កសាងអំពីឥដ្ឋនៅលើដីទួល ដែលមានបណ្ដោយ ៣០ម៉ែត្រ និង ទទឹង ២០ ម៉ែត្រ។
ទីតាំង
មានទីតាំងស្ថិតនៅ ភូមិស្ទឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ មានចម្ងាយប្រហែល ២៣ គីឡូម៉ែត្រ ពីខាងលិចទីរួមខេត្តបាត់ដំបង។
លក្ខណៈពិសេស
- ប្រាសាទស្នឹងខាងលិចធ្វើអំពីថ្មភក់ ។
- ប្រាសាទស្នឹងស្ថិតនៅក្នុងបរិវេណវត្តស្នឹង ។
អ្ហូ! គួរដឹង
- ស្លៀកពាក់ឲ្យសមរម្យព្រោះប្រាសាទស្នឹងនៅក្នុងបរិវេណវត្ត