អំពី

សេកសកជារមណីយដ្ឋានធម្មជាតិដែលគេនិយមទៅកម្សាន្ដតាំងពីសម័យមុនសង្គ្រាមក្នុងស្រុកមកម្ល៉េះ ។ កាលពីសម័យសង្គ្រាមតំបន់នេគឺជាកន្លែងប្រយុទ្ធដ៏ក្ដៅរវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពខ្មែរក្រហម។សេកសកជាជម្រាលចំណោតស្ទឹង ដែលទឹកហូរលើផ្ទៃរាបស្មើនិងមានចំណោតឡើងចុះ ​ដោយអន្លើ មានបណ្ដោយប្រមាណ ៥០០ ម៉ែត្រ អមដោយរុក្ខជាតិតូចធំបៃតងស្រងាត់ និងព្រៃឫស្សី ដែលជាម្លប់ដ៏ត្រជាក់ តាមបណ្ដោយមាត់ស្ទឹងសេកសក ។ នៅចំកណ្ដាល រមណីយដ្ឋានសេកសកនេះ គេឃើញមានរូបសេកញីឈ្មោលមួយគូ ។

ទីតាំង

រមណីយដ្ឋានសេកសកស្ថិតនៅក្នុង ឃុំត្រែង ស្រុករតនៈមណ្ឌល និងមានចម្ងាយ ៥០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ បត់ធ្វេងទៅតាមផ្លូវឆ្ពោះទៅស្រុកសំឡូត ។

លក្ខណៈពិសេស

  • រមណីយដ្ឋានសេកសកជារមណីយដ្ឋានធម្មជាតិដែលអ្នកទេសចរណ៍អាចទៅងូតទឹក និងញ៉ាំអាហារ ។
  • នៅរមណីយដ្ឋាននេះមានកន្លែងថតតែងជាបងប្អូនជនជាតិដើម​ភាគតិច ។
  • នៅរមណីយដ្ឋាននេះមានកន្លែងអង្គុយលេង និងមានសត្វដែលគេធ្វើឡើងដើម្បីអោយភ្ញៀវទេសចរណ៌ជិះលេង។

អ្ហូ! គួរដឹង

  • អ្នកទេសចរអាចចូលលេងបន្ដនៅ ពពុះពេជចិន្ដា ដងទង់ និងទស្សនារមណីយដ្ឋាន បុរេប្រវត្តិល្អាងស្ពាន ដែលនៅក្នុងចង្កោមសេកសកតែមួយ និងមានចម្ងាយពី ៥គីឡូម៉ែត្រ ទៅ   ៦គីឡូម៉ែត្រ ពីគ្នាប៉ុណ្ណោះ ។

ម៉ោងដំណើរការ

monday 5:00 am 5:00 pm
tuesday 5:00 am 5:00 pm
wednesday 5:00 am 5:00 pm
thursday 5:00 am 5:00 pm
friday 5:00 am 5:00 pm
បិទសំរាក
saturday 5:00 am 5:00 pm
sunday 5:00 am 5:00 pm