អំពី

ជាវត្តធំជាងគេនៅក្នុងខេត្តបាត់ដំបង ហើយកសាងនៅក្នុងឆ្នាំ១៩០០ នាសម័យលោកកថាថន ឈុំ។ នៅខាងកើតព្រះវិហារថ្មី ដែលទើបសង់ក្រោយបានបំផ្លាញដោយសង្គ្រាម គឺមានចេតីយ៍ចំនួន២​។​ នៅចេតីយ៍នេាះ មានចារអក្សរខ្មែរ​ នឹងថៃ ហើយត្រូវបានឲ្យដឹងថា វាត្រូវបានកសាងដោយអ្នកជាប់ខ្សែស្រឡាយ លោកកថាថន ឈុំ ក្នុងការស្វែងរកសេចក្ដីគោរពដូនតា។ 

កងទ័ពខ្មែរក្រហម​ បានយកវត្តនេះធ្វើជាកន្លែងស្ដុកគ្រាប់គ្រប់ប្រភេទ ប៉ុន្តែក្រោមមកត្រូវកងទ័ពវៀតណាមដឹង ហើយក៏បានទម្លាក់គ្រាប់បែកធ្វើអោយខ្ទេចវត្តនេះ។ ថតរូបភាព​ ដោយស្ថាបត្យកម្មនៃរូបនេះ គឺជាប្រភេទសំណងមុខដាច់ ដែលកម្រឃើញនាសម័យបច្ចុប្បន្ន។​

ទីតាំង

វត្តសង្កែមានចម្ងាយពីផ្សាណាត់ចម្ងាយប្រមាណជាង ១ គីឡូម៉ែត្រ ។ 

លក្ខណៈពិសេស

  • សម័យ​ខ្មែរក្រហម ​បាន​យក​ព្រះ​វិហារ​វត្ត​សង្កែ​នេះ ​ធ្វើ​ជា​ឃ្លាំង​ដាក់​គ្រាប់ ហើយ​ជា​តំបន់ហាមឃាត់ ។
  • តួ​រូប​ព្រះ​អង្គ​ជីវ៍ ក្នុង​ព្រះ​វិហារ​មិន​ខូចខាត​ទោះបីព្រះវិហារត្រូវបានខូចខាតពីសង្គ្រាមក៏ដោយ ។

អ្ហូ! គួរដឹង

  • ស្លៀកពាក់ឲ្យសមរម្យនៅក្នុងបរិវេណវត្ត ។
ក្រេឌីតរូបថត

រូបថតទី ១ ដោយ flickr តាមរយៈ Du Hangst

រូបថតទី ២ ដោយ flickr តាមរយៈ Christoph Rooms

ម៉ោងដំណើរការ

monday 5:00 am 5:00 pm
tuesday 5:00 am 5:00 pm
wednesday 5:00 am 5:00 pm
thursday 5:00 am 5:00 pm
friday 5:00 am 5:00 pm
បិទសំរាក
saturday 5:00 am 5:00 pm
sunday 5:00 am 5:00 pm