អំពី
វិធីសាស្ត្រដុតនំបែបប្រពៃណី ដោយបាយដំណើបញាត់បំពង់ឬស្សី ហើយដុតចម្អិតដោយឆ្អើរភ្លើង ត្រូវបានប្រជាជនរស់នៅក្នុងឃុំសំរោងក្នុង នៃស្រុកឯកភ្នំ ប្រកបជារបរប្រចាំគ្រួសារ លក់អស់ជាច្រើនជំនាន់មកហើយ។
ក្រៅពីអាចញ៉ាំក្រឡានថ្មីៗទើបដុត អ្នកក៏អាចទទួលបានបទពិសោធរៀនធ្វើនំក្រឡាននេះបានដោយផ្ទាល់ផងដែរ។ ស្វែងរកទិញកញ្ចប់ទេសចរណ៍ដែលនាំអ្នកទៅកាន់ទីនោះ ឬប្រើការទំនាក់ទំនងផ្ទាល់ជាមួយអ្នកភូមិ ដើម្បីសុំពួកគាត់រៀនធ្វើនំ។ កុំអៀនអី!
ឃុំសំរោងក្នុង ស្ថិតនៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទឯកភ្នំ ដូច្នេះអ្នកអាចសម្រាកនិងញ៉ាំនំក្រឡាន បន្ទាប់ពីការទស្សនាប្រាសាទដ៏ចាស់ជាងគេក្នុងខេត្តនេះ។