អំពី

ជាប្រភេទ​កន្លែងវិចិត្រ​សាល​សិល្បៈ​ ដែល​មាន​ចម្ងាយ​ ១.៤ គីឡូ​ម៉ែត្រ​ ពីរូបសំណាក​លោក​តា​ដំបង​ក្រញូង។វិចិត្រ​សាល​នេះ​ ត្រូវបានបង្កើតឡើងដោយស្ថាបនិក​បួនរូប។ចំនុចដែលសំខាន់នេាះ​ គឺមិនមែនមានត្រឹមតែវិចិត្រសាលនេាះទេ​ ប៉ុន្តែក៏មានហាងកាហ្វេមួយនៅខាងលើដែរ។

ជាក់ស្ដែង គំនូរភាគច្រើនដែលបានដាក់បង្ហាញនៅក្នុុងវិចិត្រសាល​​ គឺពោរពេញទៅដោយភាពសោកសៅ និងទុក្ខព្រួយ។ នៅពីក្រោយការពិត គំនូរត្រូវបានផ្សារភ្ជាប់ទៅនឹងអតីតកាល នៅពេលដែលស្ថាបនិកទាំងបួន ទៅធ្វើការនៅប្រទេសថៃ ហើយពួកគាត់រងទុក្ខលំបាក បន្ទាប់មកក៏ទទួលបានការជួយ ទើបអាចត្រលប់មកប្រទេសវិញ។ 

បើកម៉ោង៖ ជារៀងរាល់ថ្ងៃ ពីម៉ោង​ ១០ព្រឹក ដល់ម៉ោង ៥ល្ងាច