អំពី

ប្រាសាទព្រះខ័ន គឺជាប្រាសាទមួយដែលពរពេញទៅដោយដើមឈើធំៗដែលផ្ដល់ជាម្លប់ ដល់ភ្ញៀវទេសចរដែលទៅលេងប្រាសាទមួយនេះ ។ មិនត្រឹមតែជាប្រាសាទទេសចរណ៍ ដែលពរពេញទៅដោយ ភាពធម្មជាតិ និងទេសភាពគួរឲ្យចង់គយគន់នោះទេ, នៅតាមផ្ទាំងជញ្ជាំង ប្រាសាទព្រះខ័ននីមួយៗ ក៏សុទ្ធតែជាក្បាច់រចនាសិល្បះ យ៉ាងស្រស់ស្អាតទៀតផង។ ច្រកចូលសំខាន់របស់ប្រាសាទនេះស្ថិតនៅទិសខាងកើត ប៉ុន្តែភ្ញៀវទេសចរអាចចេញចូលពីទិសខាងលិច ឬទិសខាងជើងក៏បានដែរ។ ប្រាសាទព្រះខ័ន មានទំហំ ៥៦ ហិចតា ដោយមានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ម៉ែត្រ x ៧០០ម៉ែត្រ ដែលបានសង់ឡើងនៅសតវត្សទី១២(ក្នុងឆ្នាំ១១៩១) រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧  តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់ នៅគ្រិស្តសតវត្សទី ១២ – ១៣។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិ ចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។ ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។ 

ម៉ោងដំណើរការ

monday 5:00 am 5:00 pm
tuesday 5:00 am 5:00 pm
wednesday 5:00 am 5:00 pm
thursday 5:00 am 5:00 pm
បើកដំណើរការ
friday 5:00 am 5:00 pm
saturday 5:00 am 5:00 pm
sunday 5:00 am 5:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ប្រាសាទព្រះខ័ន Preah Khan Temple”

មតិរបស់អ្នក