អំពី

ភ្នំគូលេន​ ស្ថិតនៅ​ប៉ែកខាងជើង​ឆៀង​ខាងកើត​ទីរួមខេត្ដ​សៀម​រាប​ ដោយមាន​ចម្ងាយ៥៣​គីឡូម៉ែត្រពីទីរួម​ខេត្ដសៀមរាប។ ភ្នំនេះមាន​រយៈកម្ពស់ ៤៩២ម៉ែត្រ, អ្នកអាច​ឡើងទៅលើភ្នំ បាន​យ៉ាងងាយ តាមរយៈ​រថយន្ដ រឺ ថ្មើរជើង​។ ពេល​ទៅដល់​ជើងភ្នំ អ្នកនឹងសង្កេត​ឃើញផ្ទាំង​ថ្មធំ ហាក់ដូចជា​ជញ្ជាំងនៃនាវា​ដ៏ធំមួយ នៅកណ្ដាល​ទីស្មសាន រំលេច​ដោយសម្រស់ដ៏ស្រស់ត្រកាល និងបង្កប់​នូវអាថ៌​កំបាំង​ដ៏សន្ធឹកសន្ធាប់ នាសម័យអង្គរ ដែលជា​រមណីយ​ដ្ឋានមួយក្នុង​ចំណោម រមណីយ​ដ្ឋានជា​ច្រើនក្នុង ខេត្ដសៀមរាប។ បច្ចុប្បន្ននេះ ភ្នំគូលេនដែលត្រូវបានគេស្គាល់ថា ជារមនីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រជាច្រើនដូចជា តំបន់ទឹកធ្លាក់, ព្រះអង្គធំ, វាលស្ដេចលំគង់, វាលព្រះសព, ព្រះក្រាល, សំពៅធ្លាយ និងប្រាសាទតូចៗធ្វើអំពីឥដ្ឋ ជាច្រើនទៀតដែលជាកេរិ៍្តតំណែល ស្នាព្រះហ្ថសព្រះបាទជ័យវរ្ម័នទី២ បានទាក់ទាញស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ 

ម៉ោងដំណើរការ

monday 5:00 am 5:00 pm
tuesday 5:00 am 5:00 pm
wednesday 5:00 am 5:00 pm
thursday 5:00 am 5:00 pm
បើកដំណើរការ
friday 5:00 am 5:00 pm
saturday 5:00 am 5:00 pm
sunday 5:00 am 5:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ភ្នំគូលេន Phnom Kulen”

មតិរបស់អ្នក