អំពី
ភ្នំបាខែង បានកសាងឡើងនៅចុងសតវត្សទី៩ (៨៨៩ ដល់ ៩១០) ដោយព្រះបាទយសោវរ្ម័នទី១ ធ្វើឡើងសម្រាប់ធ្វើការបូជាព្រះស៊ីវៈ (កសាងមុនប្រាសាទអង្គរវត្ត២០០ឆ្នាំជាង)។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទ មានកម្ពស់៧៨ម៉ែត្រ។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិដែលគេ ចាត់ទុកជា ប្រាសាទភ្នំមាន តួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅ ខាងឆ្វេងដៃផ្លូវពី អង្គរវត្តទៅ អង្គរធំ ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ, ពួកគ្នាជឿជាក់ថា ការដែលបានឡើងលើភ្នំបាខែង មើលព្រះអាទិត្យលិច គឺជារឿងដ៏ស្រស់ស្អាតបំផុត ។ ប្រាសាទភ្នំបាខែងមានកំពូល១០៩ និងមានកំពស់៤៥ម។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថារបស់ ព្រហ្មញ្ញសាសនា។
កប់យោបល់