អំពី
សាលានេះបានបើកដំណើរការអស់រយៈពេលជាង ២៥ឆ្នាំ មកហើយ។ ខេត្តបាត់ដំបងគឺជាផ្ទះកំណើតរបស់សាលាសិល្បៈមួយនេះ និងបានបង្កើតអ្នកជំនាញជាច្រើននាក់។
អ្នកអាចទទួលបានបទពិសោធមើលការហាត់សមដ៏រស់រវើកសិស្ស ក្នុងការហាត់សៀករហ័សកម្ម ហាត់លេងឧបករណ៍តន្ត្រី ឬទស្សនាគំនូរជីវចលដែលផលិតដោយសិស្សសាលាហ្វារ តាមរយៈការណែនាំដោយផ្ទាល់ពីមគ្គុទេសរបស់ហ្វារពន្លឺសិល្បៈ រៀងរាល់ថ្ងៃធ្វើការពី ថ្ងៃចន្ទដល់សុក្រ។ កាលវិភាគ មគ្គុទេស មាននៅម៉ោង ៩ព្រឹក ១០ព្រឹក ២:៣០រសៀល និង ៣:៣០រសៀ។ តម្លៃសំបុត្រសម្រាប់ភ្ញៀវម្នាក់គឺ ២០០០០រៀល។
ផឹកភេសជ្ជៈ ទិញវត្ថុសិល្បៈនៅហាងលក់វត្ថុអនុស្សាវរីយ ថតរូបជាមួយនឹងរូបគំនូរសិល្បៈស្អាតៗនៅលើជញ្ជាំងរបស់អគារសាលា។