អំពី
អណ្តូងស្នេហ៍ ជាឈ្មោះកន្លែងមួយ ដែលមានទួលខ្ពស់ អាចឲ្យយើងមើលឃើញផ្លូវរាងអក្សរ S ឬដូចចាស់ៗហៅថា ផ្លូវដូចអន្ទង់អាំង។ កន្លែងនេះត្រូវប៉ាន់សម្រាប់អ្នកចូលចិត្តថតរូប ជាមួយទេសភាពធម្មជាតិ។
ទីតាំង
អណ្តូងស្នេហ៍ មានទីតាំងស្ថិតនៅក្នុងឃុំដាក់ដាំ ដែលមានចំងាយប្រមាណ២២ គីឡូម៉ែត្រពី រង្វង់មូលគោព្រៃ ដែលជាទូទៅត្រូវចំណាយធ្វើដំណើរពេលជាង៣០នាទី ដោយរថយន្ត តាមបណ្តោយផ្លូវជាតិ៧៦ ដល់ផ្លូវបំបែកដាក់ដាំ ត្រូវបត់ផ្លូវខាងឆ្វេង (ជាផ្លូវទៅកាន់ព្រំដែនកម្ពុជា-វៀតណាម)។
អ្ហូ! គួរដឹង
បើអ្នកចង់ថតឃើញទេសភាពពណ៌បៃតងស្រស់ គួរទៅទស្សនានៅរដូវវស្សា ចន្លោះពីខែមិថុនា រហូតដល់តុលា។
លក្ខណៈពិសេស
បើទោះបីជាកន្លែងនេះមានឈ្មោះថា អណ្តូងស្នេហ៍ ប៉ុន្តែនៅទីនេះគ្មានអណ្តូងទឹកនោះទេ។ ប៉ុន្តែបើតាមរឿងព្រេងតំណាលតគ្នា គេថា ប្រសិនបើយើងទៅទីនោះ ហើយឃើញអណ្តូងមែន នោះអ្នកនឹងជួបស្នេហ៍ពិតហើយ។
កប់យោបល់