អំពី
វត្តជើង ជាវត្តដ៏ចំណាស់មួយក្នុងបណ្ដាវត្តនានា នៅក្នុងស្រុកមោងឬស្សី ដែលស្ថិតនៅក្នុងភូមិដូនទ្រី ឃុំជ្រៃ ។ កាលពីដើមឡើយ បានជាវត្តនេះមានឈ្មោះថា វត្តជើង ព្រោះថាវត្តនេះបានសាងសងព្រះវិហារ ដែលបែរមុខទៅទិសខាងជើង ។ ប៉ុន្ដែបច្ចុប្បន្ននេះ វត្តនេះបានប្ដូរឈ្មោះមកជាវត្តអម្ពវ័នវិញ ។
ទីតាំង
វត្តជើងមានទីតាំងស្ថិតនៅខាងកើតឈៀងខាងត្បូង ខេត្តបាត់ដំបង និងចម្ងាយ ៦០ គីឡូម៉ែត្រពីសាលាខេត្តបាត់ដំបង ។
លក្ខណៈពិសេស
- វត្តជើងមានព្រះពុទ្ធបដិមាករ បែរមុខទៅរកទិសខាងជើង ។
អ្ហូ! គួរដឹង
- ស្លៀកពាក់ឲ្យសមរម្យនៅក្នុងបរិវេណវត្ត ។