អំពី
មីស វុងបាត់ដំបង ជាហាងបារនៅតំបន់សំណង់អភិរក្ស ក្បែរផ្សារណាត់។ ហាងនេះ ដាក់ឈ្មោះតាមស្រ្តីកូនកាត់ម្នាក់ឈ្មោះ Valerie Howe ដែលគេស្គាល់គាត់ថាជា មីស វុង។ មីស វុង បានជួបនឹងលោក Vladimir Tretchikoff ដែលជាជាងគំនូរម្នាក់នៅពាក់កណ្ដាលទសវត្សឆ្នាំ៥០ ។ ដោយឃើញពីសម្រស់របស់ជនជាតិបារាំងកាត់ចិននេះ ទើបលោក Vladimir Tretchikoff បានគូររូបរបស់ មីស វុង នេះឡើងមក ។ មីស វុងមានពីរកន្លែងគឺមួយនៅសៀមរាប និងមួយទៀតនៅបាត់ដំបង ។
ទីតាំង
មីស វុងបាត់ដំបង ស្ថិតនៅផ្លូវលេខ ២ ក្រុងបាត់ដំបង។
លក្ខណៈពិសេស
- នៅក្នុងបារនេះ មានប្លង់ស្អាតៗជាច្រើនសម្រាប់ថតរូបជាអនុស្សាវរីយ៍។
- មានឌីមស៊ាំញ៉ាំពេលយប់
- គយគន់រូបគំនូររបស់ មីស វុង ដែលគូរដោយ Vladimir Tretchikoff
អ្ហូ! គួរដឹង
- កុំភ្លេចមើលខ្នងរបស់ម៉ីនុយ ដើម្បីដឹងប្រវត្តិរបស់ហាងនិងថាតើ មីសវុងជានរណា?
មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង
ដើម្បីទៅដល់ខេត្តបាត់ដំបង អ្នកអាចធ្វើដំណើរតាមឡានក្រុង ឬ រទេះភ្លើង។ អ្នកអាចកក់សំបុត្រតាមក្រុមហ៊ុនផ្តល់សេវាទិញសំបុត្រអនឡាញ BookMeBus ឬ CamboTicket សម្រាប់អ្នកជិះឡាន និងកក់តាម Easybook សម្រាប់អ្នកជិះរទេះភ្លើង។
កប់យោបល់