អំពី

រមណីយដ្ឋានខ្សែរ៉ក​​ “មយូរ៉ា” ជាសកម្មភាពកំសាន្តផ្តល់បទពិសោធជិះខ្សែរ៉កប្លែកពីកន្លែងជិះផ្សេងៗទៀតនៅប្រទេសកម្ពុជា។ រមណីយដ្ឋាននេះមានខ្សែរ៉កចំនួន ៧ ដែលមានលក្ខណៈពិសេសៗដូចជា ស្ពានយោល ខ្សែជិះជាគូ​ និងខ្សែតែមួយដែលជិះកំពស់ ១០០ ម៉ែត្រពីលើទឹកជ្រោះប៊ូស្រា ​និងប្រវែង ៣០០ម៉ែត្រ។ ក្រៅពីជិះខ្សែរ៉ក យើងក៏អាចដើរមើលនៅក្នុងឧទ្យានអេកូប៊ូស្រាផងដែរ។

ទីតាំង

រមណីយដ្ឋានខ្សែរ៉ក​​ “មយូរ៉ា” ស្ថិតនៅក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងឧទ្យានអេកូប៊ូស្រា ដែលមានចំងាយ 32.5 គីឡូម៉ែត្រពី រង្វង់មូលគោព្រៃ ដែលជាទូទៅត្រូវចំណាយធ្វើដំណើរពេលជាង៤០នាទី

តម្លៃ

  • សំបុត្រចូល
    • ២៥ដុល្លារ សម្រាប់ប្រជាជនខ្មែរ
    • ៥០ដុល្លារ សម្រាប់បរទេស
  • មធ្យោបាយធ្វើដំណើរ
    • អាចធ្វើដំណើរទៅដល់បានដោយ រថយន្ត ម៉ូតូកង់បី
    • តម្លៃកង់បី ពីសែនមនោរម្យចាប់ពី ២០ដុល្លារឡើងទៅសម្រាប់ទៅមក

លក្ខណៈពិសេស

  • ជិះខ្សែរ៉កមើលទឹកជ្រោះប៊ូស្រាពីលើកំពស់១០០ម
  • ជិះខ្សែរ៉កជាគូ
  • ដើរលើស្ពានយោលខ្ពស់ជាងគេ
  • ដើរមើលឧទ្យានអេកូប៊ូស្រា

កញ្ចប់សកម្មភាព

  • ជិះខ្សែរ៉កចំនួន ៧ និង ឆ្លងស្ពានយោលអាកាស១
  • សកម្មភាពមានរយៈពេលសរុបចំនួន ២ម៉ោង
  • បញ្ចូលការធ្វើដំណើរពីទឹកជ្រោះប៊ូស្រាទៅកន្លែងជិះខ្សែរ៉ក
  • ចូលមើលឧទ្យានអេកូប៊ូស្រាឥតគិតថ្លៃ
  • មានឧបករណ៍សុវត្ថិភាពផ្សេងៗ និងធានារ៉ាប់រង

អ្ហូ! គួរដឹង!

  • ពេលព្រឹកជាពេលល្អជាងគេសម្រាប់ទៅលេងរមណីយដ្ឋាននេះដោយសារមេឃភាគច្រើនត្រជាក់ល្អ
  • ជាទូទៅការជិះលេងមានរយៈពេល២ម៉ោង អញ្ចឹងយើងអាចចំណាយពេលបន្ថែមលេងនៅទឹកជ្រោះប៊ូស្រាមុននឹងចេញមកវិញ
  • ស្លៀកពាក់សំលៀកបំពាក់របៀបកីឡា ដើម្បីងាយស្រួលពាក់ឧបករណ៍សុវត្ថិភាព (ជៀសវាងរ៉ូប និងស្បែកជើងជំពាម)

វីដេអូ

ម៉ោងដំណើរការ

monday 9:00 am 4:00 pm
tuesday 9:00 am 4:00 pm
wednesday 9:00 am 4:00 pm
thursday 9:00 am 4:00 pm
friday 9:00 am 4:00 pm
បិទសំរាក
saturday 9:00 am 4:00 pm
sunday 9:00 am 4:00 pm

មតិវាយតំលៃ

5.0
1 ពិន្ទុ
5 ផ្កាយ
1
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

    sirivudh

    ធ្លាប់ទៅលេងហើយ សប្បាយ!

ធ្វើការផ្តល់មតិ

មតិរបស់អ្នក