អំពី

ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទិសដៅដូចគ្នានឹងទៅភ្នំគូលែនដែរ និងចម្ងាយ​ ១៨គម ពីបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង​ និងជុំវិញក្បាលស្ពាន ។ ចម្លាក់ទាំងនោះ ភាគច្រើនសាងឡើងំីសសតវត្សទី១១ ដល់ ទី១៣ ក្រោមស្នាដៃ ព្រះបាទសុរិយ្យទី១ និងបញ្ចប់ដោយព្រះបាទឧទ័យាទិត្យវរ្ម័នទី២ ។ មនុស្សភាគច្រើនយល់ថា ទឹកដែលហូរនៅតាមទីកន្លៃងនោះហូរមិនដាច់ គឺជាប្រភពនៃ ការចម្រុងចម្រើន និងត្រជាក់ត្រជុំ ព្រមទាំងមានស្លឹកឈើខៀវស្រងាត់បក់វិច និងមានសម្លេងបក្សាបក្សីយំរំពងពេញព្រៃថម្មជាតិ។ ម៉្យាងវិញទៀតទឹកដែលហូរធ្លាក់  ចុះមកត្រូវប្រជាកសិកយកទៅស្រោចស្រពដំណាំកិកម្ម ហើយជាពិសេសនោះមនុស្ស ជំនាន់ដើមបានឆ្លាក់លិង្គរាប់មិនអស់ ដែលជានិមិត្តរូបស្នងនៃព្រះឥលូរនៅតាម បាតស្ទឹងចាប់ពីខាងជើងផ្នែកខាងលើនៃស្ពានថ្មធម្មជាតិ រហូតដល់ទីដែលមាន ទឹកធ្លាក់, ដូច្នេះហើយបានជាមានសិលាចារិក សំស្រឹ្កតហៅទីនោះថា “សហស្រលិង្គ១” ។ លើសពីនេះ ក៏មាន​ចម្លាក់​រូប​យោនី​ជា​និមិត្ត​ជាប់​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ដែរ,  ចម្លាក់​ទាំងនោះ​មាន​ពាសពេញ​នៅ​ក្នុង​បាត​ស្ទឹង ប្រវែង​ប្រមាណ​ជា​២០០​ម៉ែត្រ នៅ​តាម​ច្រាំង​និង​នៅ​តាម​លើ​ជ​ញ្ជាំង ខ្លះ​ៗ​មួយ​ចំនួន​ផង​ដែរ ។

ម៉ោងដំណើរការ

monday 5:00 am 5:00 pm
tuesday 5:00 am 5:00 pm
wednesday 5:00 am 5:00 pm
thursday 5:00 am 5:00 pm
friday 5:00 am 5:00 pm
បិទសំរាក
saturday 5:00 am 5:00 pm
sunday 5:00 am 5:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ក្បាលស្ពាន Kbal Spean”

មតិរបស់អ្នក