អំពី
ស្ពានឬស្សីកោះប៉ែន ត្រូវបានកសាងឡើង ដើម្បីចម្លងអ្នកដំណើររវាងក្រុងកំពង់ចាម និងកោះប៉ែន សម្រាប់ខែទឹកស្រក ជំនួសដោយការឆ្លងទូកដរ។ សម្រាប់បច្ចុប្បន្នមានស្ពានថ្ម ដែលអាចធ្វើដំណើរបាន ២៤ម៉ោង ប៉ុន្តែស្ពានឬស្សីនៅតែជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ យើងអាចរីករាយជាមួយនឹង ផ្លែឈើហូបផ្លែ តាមរដូវកាល នៅលើកោះផងដែរ។
ទីតាំង
ស្ពានឬស្សីកោះប៉ែន ស្ថិតនៅចម្ងាយ ១គ.ម ពីរង្វង់មូលគីហ៊្សូណា ជិតនឹងវត្តដីដុះ នៅក្នុងឃុំកោះមិត្ត ក្រុងកំពង់ចាម។
លក្ខណៈពិសេស
- ស្ពាននេះកសាងឡើងដោយប្រើប្រាស់ឬស្សីទាំងអស់ ហើយត្រូវបានសាងសង់ឡើងវិញជារៀងរាល់ឆ្នាំ
- ទំហំ ១.៥ម ទៅ ២ម ប្រវែងប្រមាណ ១គ.ម
អ្ហូ! គួរដឹង
- ស្ពាននេះត្រូវបានអនុញ្ញាតអោយថ្មើរជើង និងជិះកង់ ឆ្លងកាត់តែប៉ុណ្ណោះ បន្ទាប់ពីបើកដំណើរការស្ពានថ្មរួចមក
- សម្រាប់តម្លៃក្នុងការឆ្លងស្ពាន ២០០០រៀល/ម្នាក់
- ស្ពាននេះកសាងក្នុងរដូវខែទឹកស្រកតែប៉ុនណ្ណោះ
កប់យោបល់