អំពី
អាងកំពឹងពួយនេះជាអាងដែលប្រជាជនខ្មែរធ្វើឡើងការពីសម័យខ្មែរក្រហម។
អាងនេះសាងសង់នៅឆ្នាំ ១៩៧៦ ដល់ ១៩៧៧ ការធ្វើពលកម្មបែងចែកជាក្រុមដោយ ១ ក្រុម មានគ្នា ១០ នាក់ហើយបែងចែកជា ៣ពួក ក្នុង ១ពួក មាន ៣នាក់ ក្នុងម្នាក់កាប់ដី រែក និងសែងចំនួន ២ម៉ែត្រ រយៈពេល ១យប់ ១ថ្ងៃ។
ពេលវេលាធ្វើការគឺចាប់ផ្ដើមពី ម៉ោង ៤ភ្លឺ ចូលធ្វើការហើយ ធ្វើរហូតទៅដល់ម៉ោង ៩កន្លះបានគេឲ្យយើងសម្រាក ១៥នាទី ហើយធ្វើរហូតទៅដល់ម៉ោង ១២ បានគេឲ្យយើងហូបបាយ ឬបបរ។ បន្ទាប់ពីយើងហូបហើយ យើងសម្រាកបាន ១ម៉ោង ដល់ម៉ោង ១ គេឲ្យចុះរហូតដល់ម៉ោង៥។ ហូបបាយ ឬបបររួចគេឲ្យសម្រាកប្រហែល ១ម៉ោងទៀត ដល់ម៉ោង ៧ ចាប់អនុវត្តដល់ម៉ោង ១១យប់។
ទីតាំង
អាងកំពឹងពួយស្ថិតនៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
លក្ខណៈពិសេស
- អាងកំពឹងពួងអាចស្ដុកទឹកជាអតិបរមាបាន ១១០ លានម៉ែត្រគូប ។
- អាងនេះក៏បានស្រោចស្រពដល់ដំណាំកសិកម្មក្នុងខេត្តនេះទាំងរដូវប្រាំង និងវស្សា ។
អ្ហូ! គួរដឹង
- អាងកំពីងពួយមានទិដ្ឋភាពផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញពទ័្ឋទៅដោយភ្នំ ដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរ ជិះទូក ស្ទូចត្រី និងមុជទឹកកំសាន្ដ ។