អំពី

ការមើលផ្សោត គឺជាសកម្មភាពទេសចរណ៍ចំណាត់ថ្នាក់លេខមួយ ប្រចាំខេត្តក្រចេះ។ អន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិរបស់សហគមន៍កាំពី ដែលរៀបចំសម្រាប់ការនាំភ្ញៀវទស្សនា សត្វផ្សោតទន្លេមេគង្គ។ 

ទីតាំង

រមណីយដ្ឋានអន្លង់ផ្សោតកាំពី ស្ថិតនៅតាម ដែលមានចំងាយប្រមាណ ១៥ គីឡូម៉ែត្រពី ផ្សារសាមគ្គីក្រចេះ ក្នុងទីរួមខេត្ត ដែលជាទូទៅត្រូវចំណាយធ្វើដំណើរពេលជាង៣០នាទី ដោយរថយន្ត

តម្លៃ

ដើម្បីចូលទស្សនាសត្វផ្សោតបាន ភ្ញៀវទេសចរត្រូវជួលទូក ជិះទៅក្បែរអន្លង់ផ្សោត រង់ចាំពេលដែលផ្សោតចេញមកខាងក្រៅ។ តម្លៃជួលទូកសម្រាប់ភ្ញៀវខ្មែរ គឺបែងចែកតាមទំហំទូក ដែលអាចផ្ទុកមនុស្សដូចខាងក្រោម៖ 

  • ១-៥នាក់ ៤០០០០រៀល/ទូក (១០ដុល្លារ)
  • ៦នាក់ ៤២០០០រៀល/ទូក (១០.៥ដុល្លារ)
  • ៧នាក់ ៤៩០០០រៀល/ទូក (១២.២៥ដុល្លារ)
  • ៨នាក់ ៥៦០០០រៀល/ទូក (១៤ដុល្លារ)
  • លើសពី ៦នាក់ ហើយចាំអ្នកផ្សេងមកចូលទូកជាមួយ ៧០០០រៀល/ម្នាក់ (១.៧៥ដុល្លារ)

រីឯរយៈពេលជិះទូកវិញ គឺ៦០នាទី (វិច្ឆិកា-ឧសភា) និង៩០ នាទី (មិថុនា-តុលា)។ នារដូវប្រាំង ទូករត់ដល់ម៉ោង៥ល្ងាច រីឯរដូវវស្សារត់ត្រឹមម៉ោង ៤:៣០ ប៉ុណ្ណោះ។ 

អ្ហូ! គួរដឹង!

  • ចំពោះអ្នកងាយនឹងពុលទូក អាចសុំអ្នកបរទូកឲ្យនាំអ្នកទៅកោះតូចមួយក្បែរនោះ ដើម្បីរង់ចាំមើលផ្សោតចេញ
  • ជារៀងរាល់ឆ្នាំ ក្នុងខែតុលាឬវិច្ឆិកា ក៏មានការរៀបចំប្រារព្ធទិវាសត្វផ្សោតផងដែរនៅទីរួមខេត្តក្រចេះ
  • នៅកម្ពុជាមានផ្សោត ៩២ ក្បាល (តួលេខឆ្នាំ២០១៧) ដែលរស់នៅក្នុងអន្លង់ផ្សោតនៃទន្លេមេគង្គ ស្ថិតនៅចន្លោះរវាងខេត្តក្រចេះ និងព្រំដែនឡាវ។

ម៉ោងដំណើរការ

monday 7:00 am 5:00 pm
tuesday 7:00 am 5:00 pm
wednesday 7:00 am 5:00 pm
thursday 7:00 am 5:00 pm
friday 7:00 am 5:00 pm
បិទសំរាក
saturday 7:00 am 5:00 pm
sunday 7:00 am 5:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “រមណីយដ្ឋានអន្លង់ផ្សោតកាំពី | Kampi”

មតិរបស់អ្នក