អំពី

មានទីតាំងស្ថិតនៅភូមិស្រះថត ឃុំត្រលាច ស្រុករុក្ខគិរី មានចម្ងាយ ៧០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង និងមានជណ្ដើរ ៣០០ កាំសម្រាប់ឡើងកំពូលភ្នំនេះ។ 

ភ្នំកាច់ផ្កាៈ កាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំង មឿង បានធ្វើដំណើរចូលទៅប្រទេសថៃហើយបានឆ្លងកាត់ស្នាក់នៅតំបន់នេះបណ្តោះអាសន្ន គាត់ក៏បានជូបនិង​ស្រឡាញ់នារីម្នាក់ឈ្មោះនាងសក់ក្រអូប​ ដែលរស់នៅក្បែជើងភ្នំនេះដោយនាងអាស្រ័យផលផ្លែឈើនិងទឹកនៅលើខ្នងភ្នំនោះ។នៅលើខ្នងភ្នំមានអណ្តូងសាកសិទ្ធមួយដែលហ៊ំព័ទ្ធទៅដោយផ្កាចំរុះពណ៌ រៀងរាល់ថ្ងៃនាងសក់ក្រអូបតែងតែទៅកាច់ផ្កាទៅថ្វាយព្រះនៅជិតអណ្តូងសាកសិទ្ធនោះ ហើយមេទ័ពដែលបានលួចស្រឡាញ់នារីនោះបានដាក់ឈ្មោះភ្នំនេះថា ភ្នំកាច់ផ្ការហូតមក។ 

នៅលើខ្នងភ្នំ មានអណ្ដូងមួយដែលប្រជាជននិយមចូលទៅបន់ស្រន់ និងសុំទឹកដើម្បីព្យាបាលជំងឺ។ មានផ្ទាំងថ្មធំៗ សម្រាប់អង្គុយលេងស្រូប​ យកខ្យល់អាកាស។ មានល្អាងភ្នំដ៏ធំមួយ ហើយដើម្បីចូលទៅក្នុងល្អាងភ្នំ គឺចូលពីកំពូលភ្នំ និងមានវត្តមួយនៅលើកំពូលភ្នំ។