អំពី
អំពី
វិចិត្រសាល “លូតធឺស” គឺជាកន្លែងដាក់បង្ហាញនូវកិច្ចការសិល្បៈរបស់ស្ថាបនិកពីររូប គឺខ្ចៅតូច (Khchao Touch) និង Darren Swallow ។ ខ្ចៅតូច ជាអ្នកស្រុកបាត់ដំបងផ្ទាល់ ហើយគាត់ក៏ជាអតីតសិស្សនៅសាលាហ្វាពន្លឺសិល្បៈ ហើយក៏បន្តក្លាយជាគ្រូនៅទីនោះដែរ។ ក្រៅពីការតាំងពិព័រណ៍ស្នាដៃសិល្បៈ នៅទីនេះក៏មានការបញ្ចាំងខ្សែភាពយន្ត ការប្រគុំតន្ត្រីផ្ទាល់ និងមានរៀបចំកម្មវិធីនានាជាប្រចាំ។
ទីតាំង
វិចិត្រសាល “លូតធឺស” មានចំងាយ ៥ គីឡូម៉ែត្រពីរូបសំណាក់លោកតាដំបងក្រញូង ដែលជាទូទៅត្រូវចំណាយធ្វើដំណើរពេលជាង ៨ នាទី។
លក្ខណៈពិសេស
- ជាវិចិត្រសាល ដែលច្នៃចេញពីផ្ទះល្វែងចាស់ៗពីសម័យអាណានិគមបារាំង
- ចែកចេញជាពីរជាន់ ហើយនៅជាន់ក្រោម ជាហាងតូចមួយលក់វត្ថុសិល្បៈឈ្មោះ Jewel in the Lotus
- នៅជាន់លើ ជាកន្លែងដាក់តាំងបង្ហាញនូវកិច្ចការសិល្បៈ។
គួរដឹង
- ចាប់បើកពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរិ៍ ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច
- បិទរៀងរាល់ថ្ងៃអាទិត្យ