អំពី
ជាប្រភេទកន្លែងវិចិត្រសាលសិល្បៈ ដែលមានចម្ងាយ ១.៨ គីឡូម៉ែត្រ ពីរូបសំណាកលោកតាដំបងក្រញូង។
វិចិត្រសាលនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ដោយលោក Joseba Etxebarria។ គាត់បានធ្វើដំណើរ ៣៧ ០០០ គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន ២៩ នៅពេលដែលគាត់មកដល់ប្រទេសនីមួយៗ គាត់តែងតែថតរូបជាមួយក្រុមមនុស្សទាំងនេាះ។ ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ក្នុងចំនោមប្រទេសទាំងអស់ដែលលោកឆ្លងកាត់ដែរ។
នៅក្នុងវិចិត្រសាលនេះ មានដាក់បង្ហាញនូវរូបភាពដែលបានថតទាំងអស់។
បើកម៉ោង៖ រៀងរាល់ ច័ន្ទ-សុក្រ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ២ល្ងាច និងម៉ោង ៤ល្ងាច ដល់ម៉ោង ៨ល្ងាច ហើយបិទនៅចុងសប្តាហ៍។