អំពី
អតីតអគារសាលាខេត្តបាត់ដំបង ជាអគារដ៏ចំណាស់មួយ ដែលបានឆ្លងកាត់អាណានិគមពីរសម័យ គឺ ថៃនិង បារាំង។ អគារនេះត្រូវបានសាងសង់ដោយស្ថាបត្យករអ៊ីតាលីនៅឆ្នាំ ១៩០៥ និងជាកម្មសិទ្ធរបស់លោកម្ចាស់ កថាថន ឈុំ ។ អគារនេះត្រូវបានលោកម្ចាស់ លក់ឲ្យរដ្ឋបាលបារាំង នៅពេលដែលសៀមប្រគល់បាត់ដំបងឲ្យមកខ្មែរវិញ ក្នុងសម័័យអាណានិគមបារាំង។ អតីតអគារសាលាខេត្តនេះមានអាយុ ១០០ឆ្នាំជាងផងដែរ ហើយបច្ចុប្បន្នក្លាយជាសារមន្ទីរ។
ទីតាំង
នៅខាងក្នុងបរិវេណសាលាក្រុងបាត់ដំបង ស្ថិតនៅផ្លូវ ១៣៥ ក្រុងបាត់ដំបង ។
លក្ខណៈពិសេស
- ជាប្រភេទអគារបុរាណចាស់ដែរភ្ញៀវទេសចរអាចទៅថតរូប ។
- បច្ចុប្បន្នអាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ដោយមានការដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូត ដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំង។
អ្ហូ! គួរដឹង
- អគារនេះមានច្រកចូលតាមចំហៀងអគារសងខាងអាចឲ្យភ្ញៀវទេសចរចូលទស្សនាខាងក្នុងបាន ។
មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង
ដើម្បីទៅដល់ខេត្តបាត់ដំបង អ្នកអាចធ្វើដំណើរតាមឡានក្រុង ឬ រទេះភ្លើង។ អ្នកអាចកក់សំបុត្រតាមក្រុមហ៊ុនផ្តល់សេវាទិញសំបុត្រអនឡាញ BookMeBus ឬ CamboTicket សម្រាប់អ្នកជិះឡាន និងកក់តាម Easybook សម្រាប់អ្នកជិះរទេះភ្លើង។
កប់យោបល់