អំពី

ភ្នំដោះក្រមុំ ជាភ្នំដ៏ស័ក្តិសិទ្ធមួយ នៅក្នុងខេត្តមណ្ឌលគិរី។ នៅលើកំពូលភ្នំ មាន​ស្តូបបូជាដែលមានរូបសំណាក សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត​មណ្ឌលគិរី ធ្វើការបន់ស្រន់។ គេហៅភ្នំនេះថា ភ្នំដោះក្រមុំ ដោយសារសណ្ឋានដីភ្នំនេះ មានរាងដូចសុដន់របស់ស្រ្តីក្រមុំ។ នៅក្បែរស្តូបបូជា មានការរៀបចំកន្លែងអង្គុយសម្រាប់មើលទេសភាព ជាពិសេសសម្រាប់ពេលថ្ងៃលិច។ 

ទីតាំង

ភ្នំដោះក្រមុំ មានចម្ងាយតែ២គីឡូម៉ែត្រកន្លះប៉ុណ្ណោះ ពីរង្វង់មូលគោព្រៃក្នុងទីរួមខេត្ត ។ 

លក្ខណៈពិសេស

  • យើងអាចមើលទិដ្ឋភាពនៃទីរួមខេត្តមណ្ឌលគិរិ ពីលើកំពូលភ្នំនេះបាន
  • នៅលើកំពូលភ្នំ មានផ្លាក “I Love Mondolkiri” សម្រាប់អ្នកចូលចិត្តថតជាមួយសញ្ញាសំគាល់ខេត្ត

អ្ហូ! គួរដឹង

  • ពេលដែលគួរទៅទស្សនា គឺពេលល្ងាច ព្រោះអាចមើលថ្ងៃលិចបានស្អាត។ 
  • ភាគច្រើនអ្នកដែលទៅលេងភ្នំដោះក្រមុំ ច្រើនតែបញ្ចូលការទស្សនាជាមួយនឹងការទៅលេងសមុទ្រឈើ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះ។

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ភ្នំដោះក្រមុំ ​– Doh Kramom Mountain”

មតិរបស់អ្នក