អំពី

វត្តដំរីសមានឈ្មោះយ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆត្រ័កុញ្ជរជ័យ។ ពាក្យ «ស្វេត» មានន័យថា ពណ៌ «ស», ដល់ពាក្យ «ស្វេតឆត្រ័» ប្រហែលមានន័យថា «ឆត្រ័ ស»។ រីឯពាក្យថា «កុញ្ជរ» មានន័យថា «សត្វដំរី»។ ដល់ប្រែអោយពិរោះទៅគឺ ស្វេតឆត្រ័កុញ្ជរជ័យ អាចមានន័យថា «ដំរី-សជ័យ»។

បើតាមឯកសាររបស់លោក តូច ឈួង វិញបានអះអាងថា ព្រះវិហារវត្តដំរី ស បច្ចុប្បន្ននេះ ត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំរបស់លោក កថាថន ឈុំ។ បើតាមលោតាអាចារ្យដែលរស់នៅក្នុងវត្តតាំងពីសង្គមរាស្រ្តនិយមមកបានតំណាលថាលោកម្ចាស់កថាថនជាអ្នកចូលចិត្តបាញ់សត្វនិងមានប្រពន្ធច្រើន។ក្នុងចំណោមប្រពន្ធទាំងអស់គាត់ស្រឡាញ់ចូលចិត្តប្រពន្ធចុងទី២មានឈ្មោះអ្នកស្រីអ៊ឹង។ដោយកើតទុក្ខនឹងប្តីមានប្រពន្ធច្រើនអ្នកស្រីអ៊ឹងមានជម្ងឺយ៉ាងធ្ងន់។លោកម្ចាស់កថាថនបានខិតខំរកគ្រូពេទ្យបុរាណនិងសម័យព្យាបាលយ៉ាងណាក៍ពុំជាឡើយ។ក្រោយមកអ្នកស្រីបានទៅបែបន់ព្រះអង្គខ្មៅនៅវត្តកណ្តឹងដោយនិយាយថាបើអ្នកស្រីជាពីជម្ងឺនឹងកសាងព្រះវិហារមួយខ្នងនៅវត្តដំរីសថ្វាយ។បន្ទាប់មកអ្នកស្រីក៍ធូរស្បើយអំពីជម្ងឺនោះមែនហើយអ្នកស្រីក៍បានឲ្យគេចាប់ផ្តើមសាងសង់ព្រះវិហារវត្តដំរីសនេះឡើងនៅឆ្នាំ១៩០៤។

ទីតាំង

វត្តដំរីសស្ថិតនៅសង្កាត់ស្វាយប៉ោទល់មុខនឹងបញ្ជាការដ្ឋានកងរាជអាវុធខេត្តបាត់ដំបងចម្ងាយប្រហែល ១ គីឡូម៉ែត្រពី​ផ្សារណាត់ ។

លក្ខណៈពិសេស

  • ចម្លាក់ផុស (ចម្លាក់លោត) ដ៏រស់រវើកនៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ ។
  • គំនូរដ៏វិចិត្រនៅខាងលើជញ្ជាំងខាងក្រៅមួយជុំព្រះវិហារដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរ ។

អ្ហូ! គួរដឹង

  • ស្លៀកពាក់ឲ្យសមរម្យព្រោះប្រាសាទនៅក្នុងបរិវេណវត្ត

មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង

ដើម្បីទៅដល់ខេត្តបាត់ដំបង អ្នកអាចធ្វើដំណើរតាមឡានក្រុង ឬ រទេះភ្លើង។  អ្នកអាចកក់សំបុត្រតាមក្រុមហ៊ុនផ្តល់សេវាទិញសំបុត្រអនឡាញ BookMeBusCamboTicket សម្រាប់អ្នកជិះឡាន និងកក់តាម Easybook សម្រាប់អ្នកជិះរទេះភ្លើង។

ម៉ោងដំណើរការ

monday 5:00 am 5:00 pm
tuesday 5:00 am 5:00 pm
wednesday 5:00 am 5:00 pm
thursday 5:00 am 5:00 pm
friday 5:00 am 5:00 pm
បិទសំរាក
saturday 5:00 am 5:00 pm
sunday 5:00 am 5:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “វត្តដំរីស Damrey Sor Pagoda”

មតិរបស់អ្នក