អំពី
អំពី
ផ្សារធំបាត់ដំបង ដែលភាគច្រើនត្រូវបានគេស្គាល់ថា ផ្សារណាត់ ត្រូវបានសាងសង់តាំងពីពេលកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំងមកម៉្លេះ។ ផ្សារនេះស្ថាបនាដោយលោក លូវីស ឆូឆុង នៅក្នុងឆ្នាំ ១៩៣៦ ដោយប្រើរចនាបថអាតដេកូ (art deco) ជាម៉ូតអគារពេញនិយមនាពេលនោះ។
អាគារផ្សារបែងចែកជាពីរគឺខាងលិច និងខាងកើត។ នៅចំកណ្ដាលផ្នែកទាំងពីរ គឺមានផ្លូវលេខ ២ កាត់ទទឹងផ្សារ។ ក្រៅពីជាកន្លែងលក់ដូររបស់អាជីវករគ្រប់ប្រភេទ ផ្សារនេះក៏ជាទីពេញនិយម សម្រាប់ទេសចរដែលចូលចិត្តសំណង់អគារប្រវត្តិសាស្ត្រផងដែរ។
អ្ហូ! គួរដឹង
- នាពេលយប់ តំបន់ខាងមុខផ្សារ ក្លាយជាផ្សាររាត្រី សំបូរដោយរបស់ញ៉ាំជាច្រើន។