អំពី

ភូមិវប្បធម៌ គឺជាកន្លែងទេសចរណ៍តែមួយគត់ ដែលអាចឲ្យអ្នកស្គាល់ពី របៀបរស់នៅ, ការស្លៀកពាក់, របាំ, វប្បធម៌, ប្រពៃណី ទំនៀមទម្លាប់ និង​អបិយជំនឿ របស់ប្រជាជនខ្មែរ និងជនជាតិដទៃ ពីមួយជំនាន់ទៅមួយជំនាន់ ។

ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ភូមិ​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និងអាគារ​ប្រវត្តិសាស្រ្ត ​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ កន្លែងនេះ​មាន​ទំហំ ២១០ ០០០ ម៉ែត្រការ៉េ​។​ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ ផ្សេង​ៗ​គ្នា និងចរិតលក្ខណៈ​ របស់​ជនជាតិទាំង​១៩​។ មិនថាភ្ញៀវ​ទេសចរណ៍​ជាតិ ឬអន្តរជាតិទេ អាច​រីក​រាយ​ជាមួយ​នឹង ​ការ​សំដែង​របាំអប្សរា និងរបាំ​របស់​ជនជាតិ​ភាគតិច​ នៅ​កម្ពុជា និងអាច​ទស្សនា​ការ​សំដែង​អំពី ​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌ ​របស់​ជនជាតិ​ខ្មែរ​។ នៅតាម​ភូមិ​នីមួយ​ៗ អ្នក​​អាច​មើលឃើញ​ អំពី​ការបង្ហាញ​អំពី​របៀប​ ឆ្លាក់លើថ្ម លើឈើ ដំគ្រឿង​ប្រាក់ និង ឆ្នៃត្បូង​។ នៅទីនោះក៏មានសារមន្ទីរក្រមួនដែលបង្ហាញពី រូបប្រវត្តិសាស្រ្ដផ្សេងៗ តាំងពីរបៀបសាងសង់ ប្រាសាទអង្គរវត្ត ជីវភាពរស់នៅរបស់ ជនជាតិខ្មែរនាសម័យចេនឡា និងរូបតំណាងឲ្យមនុស្ស ដែលមានចារក្នុងប្រវត្តិសាស្រ្ដ ផ្សេងៗផងដែរ ។ លើសពីនេះទៅទៀត នៅទីនោះមានរូបគម្រូ ១/២០ នៃផ្សារធំថ្មី ព្រះបរមរាជវាំង វត្តភ្នំ នៅភ្នំពេញ ភ្នំឧត្តុង្គ និង មានសំណង់គម្រូនៃខ្ទម និង ផ្ទះខ្មែរ, ផ្ទះជនជាតិ, វត្ត និង វិហារឥស្លាម ។ 

តម្លៃសំបុត្រទូទៅសម្រាប់ភ្ញៀវខ្មែរ $5​ ក្នុងមួយនាក់ ។ 

ភូមិវប្បធម៌បើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៩យប់ ។

ម៉ោងដំណើរការ

monday 8:00 am 9:00 pm
tuesday 8:00 am 9:00 pm
wednesday 8:00 am 9:00 pm
thursday 8:00 am 9:00 pm
friday 8:00 am 9:00 pm
បិទសំរាក
saturday 8:00 am 9:00 pm
sunday 8:00 am 9:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ភូមិវប្បធម៌កម្ពុជា​​ Cambodian Cultural Village”

មតិរបស់អ្នក