អំពី
សារមន្ទីរមីនកម្ពុជា គឺជាកន្លែងដែលអាចបង្ហាញយើងឲ្យដឹងពីរឿងរ៉ាវនៃសង្គ្រាមស៊ីវិលនៅកម្ពុជា រួមមានការទម្លាក់គ្រាប់បែកនិងដាក់មីន នៅប្រទេសកម្ពុជា អំឡុងពេលសម័យខ្មែរក្រហម ។ សារមន្ទីរគ្រាប់មីននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយអតីតកូនទាហានខ្មែរក្រហមម្នាក់ឈ្មោះ អាគីរ៉ា។ លោកគ្រាន់តែជាមនុស្សធម្មតា ដែលមានបំណងចង់បោស សំអាតគ្រាប់មីននៅប្រទេសកម្ពុជាប៉ុណ្ណោះ ។ការមកទស្សនាសារមន្ទីរនេះនឹងធ្វើឲ្យអ្នកកាន់តែយល់ច្បាស់ពីប្រវត្តិសាស្ត្រ នៃការប៉ះទង្គិចយ៉ាងខ្លាំងក្លានៃគ្រាប់មីន។ សារមន្ទីរគ្រាប់មីននេះមានរយៈចម្ងាយ២៥គម ពីទិសខាងជើងនៃខេត្តសៀមរាប និងមានចម្ងាយ៧គម ពីទិសខាងត្បូង នៃប្រាសាទបន្ទាយស្រី ។
ចំពោះភ្ញៀវបរទេស តម្លៃសំបុត្រចូលទស្សនាទូទៅ មានតម្លៃ $5 សម្រាប់មនុស្សធំ , សម្រាប់កូនក្មេងដែលមានអាយុក្រោម ១០ឆ្នាំ និងជនជាតិខ្មែរអាចចូលទស្សនាបាន ដោយឥតគិតថ្លៃ ។
សារមន្ទីរ គ្រាប់មីននេះធ្វើការ បើកឲ្យចូលទស្សនាជា រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ ៥:៣០ល្ងាច ។
កប់យោបល់