អំពី
ទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិ ដែលទទួលការពេញនិយមជាងគេ ពីសំណាក់ភ្ញៀវទេសចរ ទៅលេងខេត្តមណ្ឌលគិរី ហើយក៏ជាទឹកជ្រោះធំ ជាប់ចំណាត់ថ្នាក់ធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទឹកធ្លាក់នៅទឹកជ្រោះប៊ូស្រាមាន៣ ដំណាក់ ហើយអ្នកលេងទឹកភាគច្រើនគឺប្រជុំគ្នានៅដំណាក់ទី១។ កម្រមានអ្នកទេសចរទៅដល់ដំណាក់ទី៣ណាស់ ដោយសារស្ថិតនៅក្នុងព្រៃក្រាស់ ពុំមានផ្លូវសម្រាប់អ្នកថ្មើរជើង។
ទីតាំង
ទឹកជ្រោះប៊ូស្រា មានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា និងមានចំងាយប្រមាណ ៤៣ គីឡូម៉ែត្រពី រង្វង់មូលគោព្រៃ ដែលជាទូទៅត្រូវចំណាយធ្វើដំណើរពេល ជិតមួយម៉ោង ដោយរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៧៦ និងត្រូវត្រូវបត់ផ្លូវខាងស្តាំ ពេលដល់ផ្លូវបំបែក ។
តម្លៃ
ភ្ញៀវទេសចរចូលទៅលេងនៅទឹកជ្រោះប៊ូស្រា គឺមិនត្រូវបានគិតថ្លៃនោះទេ ប៉ុន្តែរថយន្តចូលត្រូវបានគិតថ្លៃ។ ចំពោះរថយន្តមួយគ្រឿង ត្រូវបង់ថ្លៃសេវា ១០០០០ រៀល។ អ្នកជិះតុកតុកចូល ក៏មិនចាំបាច់ត្រូវបង់ថ្លៃដែរ។
ទីតាំងគួរទស្សនា
-
ទស្សនាភូមិវប្បធម៌ជនជាតិ
- ជិះខ្សែរ៉កកំពស់១០០ម៉ែត្រ កាត់ទឹកជ្រោះចំងាយ៣០០ម៉ែត្រ
- ជួលសំលៀកបំពាក់ជនជាតិ សម្រាប់ថតរូបនៅទឹកជ្រោះ
អ្ហូ! គួរដឹង!
- ខែដែលល្អបំផុតសម្រាប់ទៅលេងទឹកជ្រោះប៊ូស្រានេះគឺពីខែវិច្ឆិកា-មករា
- នៅទឹកជ្រោះប៊ូស្រា មានកញ្ចុះសម្រាប់ជួលសម្រាក និងអាហារដ្ឋានច្រើនណាស់ ដូច្នេះមិនចាំបាច់ខ្ចប់អាហារមកទេ
កប់យោបល់