អំពី

បន្ទាប់ពីចំនាយពេលឡើងទស្សនាភ្នំសំពៅនាពេលថ្ងៃ ភ្ញៀវទេសចរអាចបន្តនៅរង់ចាំមើលសកម្មភាព​នៃការ​ហោះ​ហើរ​របស់​ហ្វូង​សត្វ​ប្រចៀវ​ចេញ​ពី​ល្អាង​ភ្នំ ពេលថ្ងៃរៀបលិច​។ ក្នុង​ខេត្ត​បាត់​ដំបង មានល្អាង​ចំនួន ២ កន្លែង​ប៉ុណ្ណោះ នៅភ្នំ​សំពៅ​ ​គឺមួយ​នៅ​ល្អាង​ខាង​កើត ​និងមួយ​ទៀត​នៅ​ល្អាង​ខាង​ជើង​ ដែលនៅ​មាន​សត្វ​ប្រចៀវ​រស់នៅ។ ​ល្អាង​ប្រចៀវ​ទាំង២​នេះ ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ​ផងដែរ​សម្រាប់​ខេត្ត​បាត់ដំបង។ អ្នកមកទស្សនា ទាំងភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ​មក​ទស្សនា​និង​ថត​យក​​រូប​ភាព​អនុវស្សាវរីយ៍​ ដែល​ជា​មធ្យម​ មានភ្ញៀវប្រមាណមាន​ចន្លោះ​ពី ២៥០ ទៅ​ ៣០០ នាក់​ក្នុងមួយថ្ងៃៗ។

ទីតាំង

ល្អាងប្រជៀវភ្នំសំពៅ ស្ថិតនៅខេត្តបាត់ដំបង ។

លក្ខណៈពិសេស

  • នៅជុំវីញរូងភ្នំនេះក៏មានកន្លែងលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម ។

អ្ហូ! គួរដឹង

  • ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង។

មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង

ដើម្បីទៅដល់ខេត្តបាត់ដំបង អ្នកអាចធ្វើដំណើរតាមឡានក្រុង ឬ រទេះភ្លើង។  អ្នកអាចកក់សំបុត្រតាមក្រុមហ៊ុនផ្តល់សេវាទិញសំបុត្រអនឡាញ BookMeBusCamboTicket សម្រាប់អ្នកជិះឡាន និងកក់តាម Easybook សម្រាប់អ្នកជិះរទេះភ្លើង។

វីដេអូ

ម៉ោងដំណើរការ

monday 4:30 pm 6:30 pm
tuesday 4:30 pm 6:30 pm
wednesday 4:30 pm 6:30 pm
thursday 4:30 pm 6:30 pm
friday 4:30 pm 6:30 pm
បិទសំរាក
saturday 4:30 pm 6:30 pm
sunday 4:30 pm 6:30 pm