អំពី

បា្រសាទបាពួន មានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រះពន្លាជល់ដំរី។ ដើរឆ្លងកាត់ចេញពីប្រាសាទបាយ័នបន្តិចឆ្ពោះទៅទិសខាងជើងស្ថិតនៅខាងឆ្វេងដៃមាន រូងរូបសំណាក់ព្រះពុទ្ធដល់ធំមួយ ហើយបើយើងដើរឆ្ពោះទៅទិសខាងជើង ចម្ងាយប្រហែលបួនដប់ម៉ែត្រទីនោះ យើងឃើញមានបំណែកថ្មយ៉ាងច្រើន រាយប៉ាយពេញផ្លូវឆ្ពោះទៅកាន់ប្រាសាទបាពួន។ បើអ្នកទស្សនាប្រាសាទបាពួនពីទិសខាងកើតដោយឡើងពីទីលានខាងមុខអ្នកនឹងឃើញផ្លួវតភ្ជាប់ពីព្រលានខាងមុខសំដៅទៅកានើខឿនរបស់ប្រាសាទជាទម្រង់ស្ពាន់ផ្លូវចូល។ ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ(១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ 

ប្រាសាទបាពួន គឺជាប្រាសាទភ្នំ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេពគង់នៅ។ នៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើតតំណាងឱ្យសិរីសួស្តី មានស្ពានមួយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរចំនួន ៥៤៧ដើម រៀបគ្នាជាជួរយ៉ាងស្មើ ស្ពាននេះត្រូវបានប្រើប្រាស់សម្រាប់ដើរចេញចូល គឺតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទីឋានសួគ៌។ នៅខាងឆ្វេងនៃស្ពានមានស្រះទឹកមួយ ទំហំ៣៧ម៉ែត្រ គុណ២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។ ស្រះនេះត្រូវបានគេយល់ថា គេប្រើសម្រាប់ពិធីលាងបាប។ កំពែងរបស់ប្រាសាទមានទំហំ ៤២៥ម៉ែត្រ គុណនឹង ១២៤ម៉ែត្រ ប៉ុន្តែរាងរបស់កំពែងត្រូវបានបាក់បែកខូចខាតទាំងស្រុង រីឯតួប្រាសាទមានបណ្តោយប្រវែង ១២០ម៉ែត្រ និងទទឹងប្រវែង១០០ម៉ែត្រ មានកម្ពស់ប្រហែល៥០ម៉ែត្រ។ សំណង់ប្រាសាទកសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដីនិងថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង។ តួរបស់ប្រាសាទមានបីថ្នាក់ ថ្នាក់នីមួយៗព័ន្ធជុំវិញដោយសាងពីថ្មភក់លម្អ ដោយបង្អួចចំហជាច្រើននិងខ្លោងទ្វារមួយផងដែរ ប៉ុន្តែសាលទាំងនោះត្រូវបានបែកបាក់ជាច្រើន។ ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាង នាសម័យលង្វែក។ តួប្រាសាទមានរាងខ្ពស់ត្រដែតមានជណ្តើរប្រាំថ្នាក់ទៅលើ។ ជណ្លើរនេះសង់អំពីថ្មភក់ប្លែកពីជណ្លើរទាំងឡាយ។ ​

ម៉ោងដំណើរការ

monday 5:00 am 5:00 pm
tuesday 5:00 am 5:00 pm
wednesday 5:00 am 5:00 pm
thursday 5:00 am 5:00 pm
friday 5:00 am 5:00 pm
បិទសំរាក
saturday 5:00 am 5:00 pm
sunday 5:00 am 5:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ប្រាសាទបាពួន Baphuon Temple”

មតិរបស់អ្នក