អំពី

ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រ និងមានចម្ងាយ ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត តាមផ្លូវឆ្ពោះទៅភ្នំគូលេន។  ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី១ គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំដោយព្រហ្ណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរាចំនួន១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើ ប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើ ស្ពាន់ដូច្នេះដែរ។ បើតាមមគ្គុទេសក៏វិញបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់ជាអ្នកកសាងប្រាសាទនេះដែលតាមសិលាចារឹថា “ឥសូរបុរៈ” ឈ្មោះត្រីភុវតមហេស្វរៈប្រែថា “ស្ពាននព្រះឥសូរជាធំត្រៃភព” ប្រែថា “បុរីព្រះឥសូរ” មិនមែនឈ្មោះបន្ទាយស្រីដូចយើងស្គាល់ទេ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ៣ជាន់មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់វិចិត្រ នៅចំកណ្តាលទីលានមានរោងទងខ្វាត់ខ្វែង ក្រឡាចត្រង្គចេញទៅខាង ជើងមួយ ចេញទៅខាងត្បូងបីសុទ្ធសឹង ប្រកបដោយក្បាច់រចនាល្អវិចិត្រ។ តែដោយសារឆ្លងកាត់សង្គ្រាមបានធ្វើអោយប្រាសាទបុរាណមួយនេះខូចខាតខ្ទេច ខ្ទីអស់យ៉ាងច្រើន។ របងកំពែងការពារខាងក្រៅត្រូវបានគេធ្វើការជីកគាស់កាយរុករក វត្ថុបុរាណកាលពីអំឡុងប្រទេសស្ថិតនៅក្នុងសង្គ្រាម។ គំនរដុំថ្មប្រាសាទត្រូវទុករាយប៉ាយនៅមុខប្រាសាទ។ តួប្រាសាទខាងក្នុងមួយភាគត្រូវបាក់បែកស្រុតទ្រុឌដែលមើលទៅគួរអោយសង្វេគ។

ម៉ោងដំណើរការ

monday 7:00 am 5:30 pm
tuesday 7:00 am 5:30 pm
wednesday 7:00 am 5:30 pm
thursday 7:00 am 5:30 pm
friday 7:00 am 5:30 pm
បិទសំរាក
saturday 7:00 am 5:30 pm
sunday 7:00 am 5:30 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ប្រាសាទបន្ទាយស្រី Banteay Srei Temple”

មតិរបស់អ្នក