អំពី

បន្ទាយសម្រែ បានស្ដារឡើងវិញ ដោយបានយកលំនាំតាមរចនាប័ទ្ម របស់ប្រាសាទអង្គរវត្ត។ ប្រាសាទមួយនេះ ស្ថិតនៅខាងកើត បារាយណ៍ខាងកើត ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិប្រដាក នៅខាងត្បូងផ្លូវពីប្រដាកទៅ ភ្នំបូក។ បើយោងទៅតាមការតុបតែងនិងរចនាប័ទ្មសិល្បៈរបស់ខ្លួន ការសាងសង់បន្ទាយសម្រែ គឺប្រហែលជានៅចុងនៃសតវត្សទី 11 ក្នុងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (1113-1150) ហើយបានបញ្ចប់នៅក្នុងរជ្ជកាលនៃស្ដេចសោយវរ្ម័នទី២ (1150-1165) ផងដែរ។ មានប្រាសាទមួយចំនួនផ្សេងទៀតនៅក្នុងតំបន់អង្គរ ដែលបានកសាងឡើង  នៅក្នុងរយៈពេលដូចគ្នាផងដែរ ដែលមានដូចជា ប្រាសាទចៅសាយទេវតា បឹងមាលា ទេពមាណន មិនតែប៉ុណ្ណោះមានប្រាសាទពីរបន្ថែមទៀត ដែលស្ថិតនៅក្នុងប្រទេសថៃបច្ចុប្បន្ន ក៏បានកសាងក្នុងអំឡុងពេលដូចគ្នាដែរ ប្រសាទភីម៉ៃ និងភ្នំរ៉ុងដែលមានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទបន្ទាយសម្រែនេះ តែម្តង។ ដូចគ្នាទៅនឹងប្រាសាទអង្គរវត្តដែរ ប្រសាទបន្ទាយស្រី និងបន្ទាយសម្រែ សុទ្ធតែកសាងឡើង ដើម្បីឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។ 

ម៉ោងដំណើរការ

monday 7:30 am 5:30 pm
tuesday 7:30 am 5:30 pm
wednesday 7:30 am 5:30 pm
thursday 7:30 am 5:30 pm
friday 7:30 am 5:30 pm
បិទសំរាក
saturday 7:30 am 5:30 pm
sunday 7:30 am 5:30 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “បន្ទាយសម្រែ​​ Banteay Samre”

មតិរបស់អ្នក