អំពី

ភ្នំ “បាណន់” ជាកន្លែងទេសចរណ៍មួយដែលមានផ្សារភ្ជាប់ទៅនឹងរឿងប្រវត្តិសាស្រ្តខ្មែរ។ នៅលើកំពូលភ្នំ មានប្រាសាទមួយ​ ដែលគេឲ្យឈ្មេាះថា ប្រាសាទបាណន់។ ប្រាសាទនៅលើកំពូលភ្នំ​ ត្រូវបានកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី​១១ ដល់ចុងសតវត្សរ៍ទី​១២ ហើយព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទ ជ័យវរ្ម័នទី៧  (១១៨១-១២១៩) ។

ទីតាំង

ភ្នំ “បាណន់” មានទីតាំងស្ថិតនៅភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ហើយមានចម្ងាយ ២០.២០ គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង។

លក្ខណៈពិសេស

  • ដើម្បីឡើងទៅកាន់ប្រាសាទបុរាណនៅលើកំពូលភ្នំ យើងត្រូវឡើងកាំជណ្ដើរដែលធ្វើអំពីថ្មបាយក្រៀម​ មានបង្កាន់ដៃនាគ ចាប់ផ្តើមពីជើងភ្នំឡើងទៅ ហើយនៅតាមផ្លូវមានកន្លែងសំរាកជើងពីរកន្លែង
  • នៅជើងភ្នំ មានល្អាងសំខាន់ៗពីរ គឺ​ល្អាងអង្គរបិទមាស និងល្អាងឈូងជ័យ។
  • នៅខាងជើងភ្នំ មានគូទឹក ដែលអាចជិះទូកកំសាន្តលេង

អ្ហូ! គួរដឹង

  • នៅទីធ្លាច្រកចូល មានអាហារដ្ឋាន និងតូបលក់អាហារ ព្រមទាំងកញ្ជុះសម្រាប់សម្រាកលម្ហែ
  • អ្នកទៅលេងរមណីយដ្ឋានប្រាសាទបាណន់ អាចឈៀងចូលជិះលេងណូរីកែច្នៃ នៅខាងជើងភ្នំផងដែរ

ម៉ោងដំណើរការ

monday 8:00 am 6:00 pm
tuesday 8:00 am 6:00 pm
wednesday 8:00 am 6:00 pm
thursday 8:00 am 6:00 pm
friday 8:00 am 6:00 pm
បិទសំរាក
saturday 8:00 am 6:00 pm
sunday 8:00 am 6:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “រមណីយដ្ឋានប្រាសាទបាណន់ Banon Temple”

មតិរបស់អ្នក