អំពី
មានទីតាំងស្ថិតនៅភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ហើយមានចម្ងាយ ២០.២០ គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង។ នៅលើកំពូលភ្នំ មានប្រាសាទមួួយ ដែលគេឲ្យឈ្មេាះថា ប្រាសាទបាណន់។ ប្រាសាទនៅលើកំពូលភ្នំ ត្រូវបានកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១១ ដល់ចុងសតវត្សរ៍ទី១២ ហើយព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទ ជ័យវរ្ម័នទី៧ (១១៨១-១២១៩) ។ នៅលើកំពូលភ្នំមានកម្ពស់ប្រមាណជាង ១០០ ម៉ែត្រ និងមានកាំជណ្តើរឡើងចំនួន ៥២០ កាំ។ លក្ខណៈតម្រៀបរបស់ប្រាសាទ ដូចប្រាសាទអង្គរវត្ត ប៉ុន្តែមានលក្ខណៈដាច់គ្នា ហើយធ្វើំអំពីឥដ្ឋថ្មបាយក្រៀម និងថ្មភក់។
នៅល្អាងភ្នំ ដែលសម័យមុន គេហៅថាគុហាព្រះទឹក ឫល្អាងទឹកពិសិដ្ឋ។ នៅខាងជើងភ្នំ មានគូទឹក ដែលអាចជិះទូកកំសាន្តលេង និងល្អាងសំខាន់ៗពីរ គឺល្អាងអង្គរបិទមាស និងល្អាងឈូងជ័យ។ នៅលើភ្នំ មានឈើដុះយ៉ាងច្រើនដែលផ្ដល់ជាម្លប់សម្រាប់អ្នកចូលទស្សនា។