អំពី

ណូរីជារនាបឫស្សីដើរដោយម៉ូទ័រឆ្នៃពីម៉ាស៊ីនម៉ូតូឬម៉ាស៊ីនបូមទឹក ដែលរត់នៅលើផ្លូវដែក។ ណូរីអាចរត់បានល្បឿនដល់ទៅ ៥០គីឡូម៉ែត្រ/ម៉ោង។ ណូរីជារទេះធ្វើពីឫស្សីដើរដោយម៉ូទ័រឆ្នៃពីម៉ាស៊ីនម៉ូតូឬម៉ាស៊ីនបូមទឹក ដែលរត់នៅលើផ្លូវដែក។ ណូរីអាចរត់បានល្បឿនដល់ទៅ ៥០គីឡូម៉ែត្រ/ម៉ោង។ គេឃើញមានប្រើណូរីតាំងពីសតវត្សរ៍ឆ្នាំ៧០ សំរាប់ដឹកឥវ៉ាន់ផ្ទាល់ខ្លួនតាមផ្លូវដែក។ ពេលនោះមិនទាន់មានម៉ូទ័រទេ ហេតុនេះម្ចាស់វាតែងប្រើថ្នោលឫស្សី​សំរាប់ដោល។ នៅសតវត្សរ៍ឆ្នាំ៨០ គេប្រើវាសំរាប់ដឹកជញ្ជូនទាហាន​វៀតណាម​និងសំព័ន្ធមិត្ត​ទៅខ្សែត្រៀមខាងមុខ។

ទីតាំង

ស្ថានីយអូរដំបង ស្ថិតនៅឃុំ​អូរដំបង១ ស្រុក​សង្កែ ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីទីរួមខេត្ត​បាត់ដំបង

លក្ខណៈពិសេស

  • អាចមើល​ទេសភាព​វាលស្រែ ប្រជាជន​ស្ទូង​ស្រូវ ចាប់​ត្រី​ជាដើម ។
  • មានជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ សមាគមន៍ ។
  • ណូរីជិះនៅលើផ្លូវដែកមួយពេល​ណូរី​ពីរ ឬ​ច្រើន​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា ហើយ​ជួប​គ្នា​កណ្ដាល​ផ្លូវ​នោះ អ្នក​បើក​នៅ​ទិស​ម្ខាង​ដែល​មាន​ចំនួន​មនុស្ស​ជិះ​តិច​ជាង ត្រូវ​ចុះ​ពី​ណូរី ហើយ​លើក​យាន​នេះ​អែប​ទៅ​ម្ខាង​ផ្លូវ ដើម្បី​ឲ្យ​អ្នក​បើក​នៅ​ទិស​ម្ខាង​ទៀត​បន្ត​ដំណើរ​បាន ។

អ្ហូ! គួរដឹង

  • តម្លៃ​ ៥ ​ដុល្លារ​សម្រាប់​ភ្ញៀវ​ខ្មែរ និង​បរទេស​នេះ​គិត​ចាប់ពី​ចំណុច​រ៉ាអូរដំបង ទៅ​រ៉ាអូរស្រឡៅ​ជា​គោលដៅ​ឈប់ ។
  • ការ​រំខាន​តិចតួច​ដូច​ជា ត្រូវ​សត្វល្អិត​ខាំ ប៉ះពារ​មែក​រុក្ខជាតិ និង​រលាក់​ញ័រញាក់​ប្រាណ ដែល​ទេសចរ​គួរ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ។

មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង

ដើម្បីទៅដល់ខេត្តបាត់ដំបង អ្នកអាចធ្វើដំណើរតាមឡានក្រុង ឬ រទេះភ្លើង។  អ្នកអាចកក់សំបុត្រតាមក្រុមហ៊ុនផ្តល់សេវាទិញសំបុត្រអនឡាញ BookMeBusCamboTicket សម្រាប់អ្នកជិះឡាន និងកក់តាម Easybook សម្រាប់អ្នកជិះរទេះភ្លើង។

ម៉ោងដំណើរការ

monday 7:30 am 5:30 pm
tuesday 7:30 am 5:30 pm
wednesday 7:30 am 5:30 pm
thursday 7:30 am 5:30 pm
friday 7:30 am 5:30 pm
បិទសំរាក
saturday 7:30 am 5:30 pm
sunday 7:30 am 5:30 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ណូរីបាត់ដំបង (ដើម) Bamboo Train Battambang”

មតិរបស់អ្នក